មនុស្សជាច្រើននាក់បារម្មណ៍ខ្លាចតារាស្រីរត់ចោលស្រុក!! កញ្ញា Pinky Savika ប្រកាសលក់ផ្ទះបន្ទាន់ក្នុងតម្លៃត្រឹមតែ ១២លានបាត!
មានទាំងអ្នកសប្បាយចិត្តរងចាំទទួលស្វាគមន៍កញ្ញា Pinky Savika អោយត្រឡប់មកមានសេរីភាពនៅខាងក្រៅ និងអាចទទួលការងារសិល្ប:បានតាមធម្មតា ហើយក៏នៅមានមនុស្សមួយចំនួនធំទៀតដែលបារម្មណ៍ភ័យខ្លាចច្បាប់មិនអាចគ្រប់គ្រងនាងបានបណ្តាលអោយតារាស្រីអាចគេចខ្លួនផុតពីទុក្ខទោសដែលខ្លួនបានប្រព្រឹត្តិ។ បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតចេញមុខផុសបង្ហាញក្តីបារម្មណ៍កាន់តែច្រើនបន្ទាប់ពីឃើញកញ្ញា Pinky Savika ប្រកាសលក់ផ្ទះបន្ទាន់ក្នុងតម្លៃសមរម្យបើធៀបជាមួយតម្លៃទីផ្សារ។

ថ្មីៗនេះផេកហ្វេសប៊ុកឈ្មោះ “ប្រមូលផ្តុំជនរងគ្រោះរបស់រឿងក្តីបោកប្រាស់ Forex 3D” បានផុសរូបផ្ទះមួយខ្នងទៀតរបស់តារាស្រីព្រមជាមួយសារសសេររៀបរាប់ក្នុងទំនងថានាងមានផ្ទះមួយខ្នងទៀតដែលធំជាងមុនតែក៏នៅតែមិនសាកសមជាមួយនាងដែលជាមនុស្សល្បីល្បាញ ហើយប្រាប់ថាពេលនេះផ្ទះនោះត្រូវបានគេប្រកាសលក់បន្ទាន់ក្នុងតម្លៃត្រឹមតែ ១២លានបាតតែប៉ុណ្ណោះ”។

Update ថ្មីនោះបានធ្វើអោយសង្គមអ្នកតាមដានលទ្ធិផលរឿងក្តី ប្រាស់ Forex 3D ផ្អើលឆោឡោផុសនិយាយសំលេងដូចៗគ្នាថាការប្រកាសលក់បន្ទាន់នេះគួរអោយសង្ស័យ គ្រប់គ្នាបារម្មណ៍ខ្លាចតារាស្រីមានគម្រោងរត់ចេញក្រៅប្រទេសខុសច្បាប់ ហើយបាត់មុខមិនចូលមកទទួលខុសត្រូវតាមបញ្ជារដែលតុលាការបានផ្តល់អោយ។
អត្ថបទដោយ សា



