ដោយសារខ្លាចមានដ្រាម៉ាមកយាយីភាពល្បីល្បាញនាពេលអនាគតភាគ តារាភាគច្រើនមិនចូលចិត្តបើកបង្ហាញរឿងបេះដូងជាសាធារណ:ឡើយ ជាទូទៅពួកគេចេញមុខមកនិយាយនៅពេលដែលត្រូវគេចាប់បាននឹងកន្លែងហើយមិនអាយគេចផុត។ ប៉ុន្តែមួយរយ:ចុងក្រោយនេះមានតួឯកប្រុសមួយចំនួនចេញមុខផ្តល់កិត្តិយសអោយមនុស្សស្រីដែលខ្លួនចូលចិត្ត ដោយមិនគិតខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះរបស់ខ្លួន ឬខ្លាចអាម៉ាសមុខនៅពេលដែលត្រូវគេបដិសេដ ពួកគេក្លាហានរហូតក្លាយជាកំពូលបុរសដើមទ្រូងប្រាំហាត់នៅក្នុងចិត្តរបស់ទស្សនិកជន។

សុភាពបុរសទាំងក្នុងរឿងនិងក្រៅឆាកទាំងបួននាក់នោះរួមមានលោក Boy-Pakorn (នៅពេលគេចាប់ផ្តើមនិយាយមិនល្អពីតារាស្រី) គាត់ចេញមុខប្រាប់ថាខ្លួនកំពុងមានទំនាក់ទំនងលើសពីបងប្អូនជាមួយតារាចម្រៀងស្រី Faefae ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងបានដល់កោះដល់ត្រើយ ។ ទី២ គឺលោក Terchanthavit បន្ទាប់ពីសម្តែងរឿងចប់ជាមួយកញ្ញា Maidavikha ចេញមុខបញ្ជាក់យ៉ាងច្បាស់ថាគាត់តាមសុំស្នេហ៍ចង់បង្កើតស្នេហាជាមួយនាងយ៉ាងពិតប្រាកដ ដើម្បីលុបបំបាត់ដ្រាម៉ាបញ្ឆិតបញ្ឆៀងដែលធ្វើអោយខាងស្រីខូខាត។

ទី៣ Nine Naphat ដែលចេញមុខសារភាពថាស្រលាញ់តួឯកស្រីគូជីនរបស់ខ្លួនកណ្តាលបទសម្ភាសន៍ជាសាធារណ: ធ្វើអោយកញ្ញា Baifern និយាយសសើរថាគាត់ក្លាហាហើយចេះផ្តល់តម្លៃផ្តល់កិត្តិយសអោយនាងនិងគ្រួសារ។ ទី៤ លោក tongtong_thestar12 តួឯកប្រុសរបស់ទូរទស្សន៍បុស្តិ៍លេខ១ ដែលមិនទាន់បានប៉ុន្មានផងគាត់ក៏បានចេញមុខប្រាប់អ្នកយកពត៌មានថាពេលនេះខ្លួនស្រលាញ់គ្នាជាមួយអ្នក Youtuber ល្បីល្បាញមែនទែន ហើយសន្យាថានឹងស្រលាញ់នាងបែបនេះរហូតតទៅ។
អត្ថបទដោយ សា



