អនាគតអាចនឹងល្បីដូចម្ដាយ? កូនស្រីរបស់តួឯកស្រី Kob រូបភាពថ្មីៗធំពេញវ័យស្រស់ស្អាត…

អាចនឹងល្បីដូចម្ដាយកាលពីនៅក្មេងដែរឬទេ? កូនស្រីរបស់តារាសម្ដែងជើងចាស់និងតួឯកស្រីធ្លាប់មានឈ្មោះល្បាញល្បីក្នុងរឿងភាគថៃកាលពីច្រើនឆ្នាំមុននាង Kob Suvanant ពេលនេះធំពេញរូបពេញរាងហើយ ធ្វើឲអ្នកគាំទ្រចង់ដឹងថាតើធំទៅនាងអាចនឹងដើរលើវិស័យសម្ដែងដូចម្ដាយដែរឬទេ? ហើយអាចនឹងសាងស្នាដៃសាងភាពល្បាញល្បីដូចម៉ែដែរឬទេ?

ដោយតារាស្រីនាង Kob Suvanant កាលពីវ័យជំទង់គឺជាតួឯកស្រីដ៏មានឈ្មោះមួយរូបក្នុងរឿងភាគថៃ ហើយក៏បានសម្ដែងរឿងភាគជាច្រើនរហូតរៀបការនិងសាងគ្រួសារហើយក៏នៅតែបន្ដអាជីពសិល្បៈផងដែរ។ ស្វាមីរបស់នាងក៏គឺតារាប្រុសលោក Brook Danuporn ទាំងពីរមានកូនប្រុសស្រីពីរនាក់។ ពេលនេះកូនស្រីច្បងរបស់អ្នកទាំងពីរមានវ័យជំទង់ហើយ ថែមរូបថតទើបថតពេលដើរផ្សារជាមួយលោកឪពុកថ្មីៗនេះកំពុងធ្វើឲអ្នកគាំទ្រមានការចាប់អារម្មណ៍ផងដែរ ព្រោះកូនស្រី Nada ធំឡើងរាងក៏ស្អាតមុខក៏ស្រស់ បែបនេះអាចនឹងក្លាយជាតួឯកស្រីថ្មីទេ? ព្រោះទាំងលោកឪពុកនិងអ្នកម្ដាយសុទ្ធតែជាតារាសម្ដែងដូចគ្នា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ