អូន Demi មិនធម្មតាមែនហើយគ្រាន់តែជួប Baifern លើកដំបូងសោះតែក៏ស្រវេស្រវ៉ាធ្វើរឿងមួយចាប់មិនឈ្នះ! មានវីដេអូ

អាចនិយាយបានថាអូនតូចបានសាងប្រវិត្តសាស្រ្ដថ្មីនៅពេលបានជួបជាមួយបងស្រីស្អាតក៏អាចថាបានដែរ សម្រាប់អូន Demi កូនស្រីរបស់ Lydia-Matthew ដោយមុននេះបានបង្កើតសម្លេងសើចដល់ហ្វេនៗជាខ្លាំងនៅពេលអូនតូចក្រញ៉ិចតារាស្រី Mai Davika ព្រមទាំងអោយផ្ដល់ហេតុផលដ៏គួអោយស្រលាញ់ថា មកពីបងគាត់ស្អាតជាង

ជាក់ស្ដែងអូន Demi មិនបានធ្វើអោយគ្រប់គ្នាខកចិត្ត នៅពេលបានជួបបងស្រីស្អាត Baifern Pimchanok ជាលើកដំបូង សាម៉ីខ្លួនក៏សុំជិះក បង្កើតភាពស្និតស្នាលស្ទើរតែភ្លេចថាបងស្រីគឺជាតាស្រីល្បីឈ្មោះប្រចាំប្រទេស

After Footer (Active) - damrei Mr1 Zone2

ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នោះទេ នៅក្នុង IG ឈ្មោះ  @demi_deane  នៅបានសរសេរប្រយោគបង្កើតស្នាមញញឹមថា “ជួបស្រីស្អាតលើកនេះសុំជិះកបន្ទិចហើយចា #ស្រីស្អាតត្រូវតែក្រញ៉ិច #អ្នកមានសង្សាស្អាតត្រូវតែឡើងជិះក @naphat_nine@baifernbah @allybunnyruth #ក្មេងស្រីច្រឡើម”

អត្ថបទដោយ : នីត្តា