បិទមាត់អ្នកស្អប់និងដ្រាម៉ា!! លោក tongtong_thestar12 ផុសរូបគ្រួសាររីករាយជាអាល់ប៊ុមដើម្បីឆ្លើយតបការសង្ស័យរបស់ទស្សនិកជន!!
ជាគូស្នេហ៍តារាដែលមានគេតាមដានពីស្ថានភាពសេ្នហាច្រើននិងជាបន្តបន្ទាប់ព្រោះទាំងពីរអ្នកមិនដែលបញ្ចេញភាពផ្អែមល្ហែមតាមបណ្តាញសង្គម។ កន្លងមកនៅគ្រប់កម្មវិធីដែលពួកគេចូលរួមអ្នកយកពត៌មានតែងតាមចោមរោមសួរថាបែកគ្នាមែនទេជានិច្ច ដោយឆ្លើយថាមិនពិតយ៉ាងណាក៏មិនមាននរណាគេជឿហើយបន្តសួរដដែល និងសសេរពត៌មានថាពួកគេចែកផ្លូវគ្នាបែបស្ងប់ស្ងាត់ម្តងហើយម្តងទៀត។

ចុងក្រោយរវល់ពេកតារាប្រុសមិនចង់ចេញមុខនិយាយបកស្រាយច្រើន គាត់សុំប្រាប់ចម្លើយដោយរូបភាពជួបជុំគ្រួសារក្នុងថ្ងៃពិសេសជំនួយវិញ។ លោក tongtong_thestar12 ផុសរូបរួមសមាជិកគ្រួសារក្នុងកម្មវិធីទទួលសញ្ញាប័ត្ររបស់មិត្តស្រីព្រមជាមួយ Caption សសេរថា “congratulations 🎓 @bestkamsing 💖”។

រូបភាពដែលទាំងពីរនាក់ផុសថ្ងៃនេះបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតដែលតាមយាយីនិយាយតែពីរឿងបែកបាក់បិទមាត់ជិតឈឹងតែម្តង ដោយសាររូបភាពទាំងអស់នោះបង្ហាញយ៉ាងច្បាស់ថាតារាប្រុសស្រីនៅស្រលាញ់គ្នាខ្លាំងដូចដើម។ ចំណែកហ្វែនខ្លាប់ដែលតាមគាំទ្រ ចូលចិត្តគូរបស់លោក tongtong និងកញ្ញា bestkamsing វិញនាំគ្នាចូលមកសម្តែងក្តីរីករាយ ហើយសសើរថាលើកនេះតារាប្រុសជះលុយច្រើនណាស់ដើម្បីរៀបចំកម្មវិធីនិងកាដូអោយមិត្តស្រី។
អត្ថបទដោយ សា



