ស្រស់ស្អាតណាស់ទិដ្ឋភាពហាងកាហ្វេររបស់តួឯកស្រីនាង Mai Davika រៀបចំបានយ៉ាងស្រស់ស្អាតបំព្រងសាកសមនឹងរដូវកាលថ្ងៃបុណ្យ Christmas ថែមបបួលមិត្តសម្លាញ់រូបស្អាតគឺតួឯកស្រីនាង Mint Chalida មកលេងនិងជួយថតធ្វើម៉ូដែលផ្សព្វផ្សាយហាងផងដែរ។
ដោយតួឯកស្រី Mai Davika មិនត្រឹមតែជោគជ័យក្នុងវិស័យការសម្ដែងក្លាយជាតួឯកស្រីមានប្រជាប្រិយភាពនោះទេ តែរូបនាងក៏ជាថៅកែស្រីមានហាងកាហ្វេទាន់សម័យជារបស់ខ្លួនឯងផងដែរ។ ក្នុងឱកាសថ្ងៃបុណ្យ Christmas នេះ រូបនាងបានរៀបចំតុបតែងហាងរបស់ខ្លួននស្អាតដូចបានទៅអ្នកមកផឹកកាហ្វេនៅអឺរ៉ុប មានដើមគ្រឹសម៉ាសជាច្រើនដើមតំរៀបគ្នានិងធ្វើដូចជាមានព្រិលធ្លាក់់ទោះហាងនាងស្ថិតនៅប្រទេសថៃគ្មានព្រិលក៏ដោយចុះ។ តុបតែងស្អាតហើយ Mai បបួលមិត្តភក្ដិមកថតរូបស្អាតៗ និងបង្ហោះរូបដើម្បីបបួលអ្នកគាំទ្រឲមកថតរូបស្អាតៗនៅហាង Misstar Café លេងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ