លង់ទៀតហើយ!! អូន Abigail កូនស្រីម៉ែ chomismaterialgirl ចេញម៉ូតថ្មីធ្វើអោយបុណ្យ Christmas កាន់តែស្រស់ស្រាយ!!
ពីមួយថ្ងៃទៅមួយថ្ងៃកូនស្រីរបស់ម៉ែ chomismaterialgirl និងស្វាមីលោក Nottvisrut កាន់តែគួរអោយស្រលាញ់ទៅៗដោយមិនមាននរណាអាចបដិសេដបានឡើយសូម្បីតារាស្រីជាម្តាយក៏លង់ជាមួយកូនស្រីរបស់ខ្លួនឯងទៅណាមិនរួចដែល។ ចុងក្រោយអូន Abigail បញ្ចេញស្នាដៃញ៉ាំអាហារបែបថ្មីធ្វើអោយទស្សនិកជនអស់សំណើចពេញប្រព័ន្ធអ៊ិនធឺណែត។

ថ្ងៃនេះតារាស្រីបានផុសរូបភាព វីដេអូរបស់ក្នុងស្រីកំពុងព្យាយាមញ៉ាំបន្លែចំហុយ ផ្លែឈើ និងនំបញ្ចុក តែដែលគួរអោយចាប់អារម្មណ៍បំផុតគឺអូន Abigail មិនញ៉ាំសាច់សម្រុកខាំយកតែត្រង់សំបករហូតអ្នកម្តាយត្រូវនិយាយប្រាប់ថា “ហ្កេលញ៉ាំសាច់វាកូន!”។ ម្តាយកូនជជែកគ្នាគួរអោយខ្នាញ់រហូតហ្វែនខ្លាប់នាំគ្នាចូលមកខមមិនសម្តែងចំណាប់អារម្មណ៍អោយភាពកំប្លែងស្ងួតរបស់កូនស្រីម៉ែ chomismaterialgirl យ៉ាងច្រើនសន្ធឹកសន្ធាប់។

លើសពីនោះទៅទៀតភាពស្រស់ស្អាតរបស់អូន Abigail ជាមួយម៉ូតសក់ថ្មីដែលច្នៃដោយជាងប្រចាំរបស់តារាស្រី រួមនឹងឈុតពណ៌ក្រហមសម្រាប់អបអរទេសកាលបុណ្យ Christmas ធ្វើអោយមនុស្សលង់ស្រលាញ់បាក់ទឹកបាក់ដីដោយបានធ្វើអោយចំនួយ like កើនឡើងដល់រាប់សែនក្នុងរយ:ពេលត្រឹមតែប៉ុន្មានម៉ោង។
អត្ថបទដោយ សា


