ស្អាតបែបគ្មានជាតិគីមី! កញ្ញា bow_maylada ផុសវីដេអូថ្មីធ្វើអោយសូម្បីតារាស្រីៗក៏ចូលមកខមមិនសសើរគ្រប់គ្នា!!

បច្ចុប្បន្នក្រៅពីរូបភាពនិងវីដេអូផ្អែមល្ហែមធ្វើអោយអ្នកទស្សនាច្រណែនហើយកញ្ញា bow_maylada ផុសរូបភាពស្រស់ស្អាតរបស់ខ្លួនជាបន្តបន្ទាប់រហូតធ្វើអោយមនុស្សជាច្រើនមានប្រតិកម្ម។ ចុងក្រោយតារាស្រីមកពីច្រើនបុស្តិ៍ផ្សេងៗគ្នាចូលសម្តែងមតិយោបល់អោយនាងច្រើនស្ទើរមិនគួរអោយជឿ។
ដោយក្តីរីករាយហើយសប្បាយចិត្តបំផុតកញ្ញា bow_maylada ផុសវីដេអូនិងរូបភាពក្នុងឈុតទេពធិតាដ៏សែនស្រស់ស្អាតចូលក្នុងអ៊ិនស្តាក្រាម បណ្តាលអោយសូម្បីតួឯកស្រី​ ម្ចាស់ម្កុដ Miss Universe Thailand ក៏គាំងជាមួយសម្រស់របស់ស្រីៗគ្នាឯងដែល។
ស្រីស្អាតដែលបានចូលមកខមមិនព្រោះក្តីភ្ញាក់ផ្អើលរួមមានតារាស្រី mattperanee, កញ្ញា​ amanda.obdam, កញ្ញា dreamapichaya អ្នកនាង brandnew_nj និងអ្នកមានកេរ្តិ៍ឈ្មោះជាច្រើនផ្សេងទៀត។ ពួកគេទាំងអស់នោះនាំគ្នាចូលមកសសើរសម្រស់របស់មនុស្សស្រីដែលកំពុង in loved ថាស្អាតដូចជាទេពអប្សរ ស្អាតភ្លឹកស្អាតភ្លាំង ស្អាតគ្មានគូប្រៀប។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា