រឿង និងភាពយន្តរបស់ Taew Natapohn នឹងចេញនៅឆ្នាំ ២០២៣ បើស្រលាញ់ Taew Natapohn អ្នកមិនអាចរំលងរឿងភាគ និងភាពយន្តទាំងនេះជាមួយការសម្តែងរបស់នាងបានទេ។ តារាមានទេពកោសល្យមួយរូបកំពុងថតរឿងភាគថ្មីរឿង “Nobody’s Happy If I’m Not” រួមជាមួយតារាប្រុសសង្ហា Nine Naphat។
រឿងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការថតនៅចុងខែមករាឆ្នាំ 2023។ លើសពីនេះ នាងនឹងមានរឿងថ្មីជាមួយ តារាប្រុសល្បីរបស់ប៉ុស្តិ៍លេខ៣ Boy Pakorn និងតួសម្តែងជាច្រើនទៀតមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរ។ តារាស្រីរូបនេះ និង Boy Pakorn អាចនឹងចាប់ផ្តើមថតគម្រោងនេះនៅខែមីនា ឆ្នាំក្រោយ។ តើមានអារម្មណ៍រំភើប និងកំពុងរង់ចាំគម្រោងដែលនឹងមកដល់របស់នាងដែរឬទេ?
After Footer (Active) - damrei Mr1 Zone2
Eriya


