BTS មិនដែលទុកគ្នាអោយនៅម្នាក់ឯងយូទេ!! មេក្រូម RM និយាយថាប្អូនៗរបស់ JIN នឹងធ្វើដំណើរទៅកំដរគាត់នៅបន្ទាយទាហាន!!
កាលពីថ្ងៃទី ១៣ ខែធ្នូរថ្មីៗនេះ ARMYs ទូទាំងពិភពលោកទើបតែបានរញ្ជួយចិត្តស្រក់ទឹកភ្នែកគ្រប់គ្នាព្រោះលោក Jin សមាជិកបងគេបង្អស់របស់ក្រុម BTS បានចូលរួមហ្វឹកហាត់ទាហានហើយប្អូនៗនៅក្នុងក្រុមទាំងអស់បានទៅជូនដំណើរដោយផ្ទាល់ទាំងទឹកភ្នែករលីងរលោងព្រោះអាណិតបងប្រុស។

ចុងក្រោយកាន់តែគួរអោយភ្ញាក់ផ្អើល ហើយសង្ស័យព្រោះលោក RM ប្រធានក្រុមបាននិយាយបែបនេះនៅក្នុងថ្ងៃទៅជូនដំណើរបងប្រុស។ RM និយាយថា “ខ្ញុំបារម្មណ៍ពីបងជីនព្រោះគាត់មិនចូលចិត្តរដូវរងារ តែបន្តិចទៀតប្អូនៗរបស់គាត់នឹងទៅតាមហើយ។ ខ្ញុំមិនមានអារម្មណ៍ល្អទាលតែសោះដែលត្រូវមកជូនដំណើរបងប្រុសបែបនេះ ប៉ុន្តែវាជាយើងដែលចាំបាច់ត្រូវធ្វើ ចឹងហើយស៊ូស៊ូបងប្រុស!!” ។

ឃ្លារ “តែបន្តិចទៀតប្អូនៗរបស់គាត់នឹងទៅតាមហើ” របស់មេក្រុមបានធ្វើអោយហ្វែនខ្លាប់គិតថាពេលនេះសមាជិកទាំងអស់របស់ក្រុមកំពុងមមាញឹកបញ្ចប់ការងារ បញ្ចេញអាល់ប៊ុម Solo រៀងៗខ្លួនអោយចប់សព្វគ្រប់ដើម្បីឆាប់បានទៅហាត់ទាហានជាមួយបងប្រុសដែលខ្លួនស្រលាញ់។
អត្ថបទដោយ សា





