បង្ករអោយថ្ងៃចុងសប្តាហ៍របស់បណ្តាលអ្នកគាំទ្រ និងមិត្តភក្តិពេញទៅដោយក្តីរីករាយតែម្តងហើយសម្រាប់ដំណឹងល្អដែលគ្រួសាររបស់លោក kankantathavorn ពិធីករល្បីដែលទើបបានចែកចាយតាមបណ្តាញសង្គមថ្មីៗនេះ។ អបអរសាទគ្រួសារតូចរបស់ពួកគេទទួលបានសមាជិកថ្មីម្នាក់បន្ថែមទៀត ហើយជាបេប៊ីស្រីតាមក្តីស្រម៉ៃរបស់ប៉ាម៉ាក់ទៀតផង។

ថ្មីៗនេះតារាល្បីសុភាពបុរសក្នុងដួងចិត្តរបស់ទស្សនិកជនថៃបានផុសរូបរួមជាមួយភរិយានិងកូនស្រីចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “អូនប្រ៉ាវមកដល់ហើយបាទ <<កុមារី កាញ់យ៉ាដា កាន់ថ:វ៉ន>> ទំងន់ 3.320 kg #พราวเอง @proudkantathavorn”។

ដោយមានតារាស្រីតារាប្រុសជាច្រើនបានចូលខ្លួនមកសម្តែងក្តីរីករាយជាមួយលោក Kankanthathavorn និងភរិយាអ្នកនាង Ploiiyada ពីព្រោះពេលនេះទាំងអស់គ្នាមានសុវត្ថិភាព មានសុខភាពល្អ ហើយទទួលបានកូនស្រីដែលមានទម្រង់មុខគួរអោយស្រលាញ់ ជាអាមួយមានភ្នែកតូចៗគួរអោយខ្នាញ់។

អត្ថបទដោយ សា


