Noបែក! មិនពិតដូចពាក្យចចាមអារ៉ាមនោះទេ តួឯកស្រីនាង Matt Peranee បង្ហោះរូបភាពព្រមទាំងពាក្យពេជន៍ផ្អែមល្ហែមទៅដល់គូស្នេហ៍ ធ្វើឲពត៌មានដែលធ្លាប់សង្ស័យថាចំណងស្នេហ៍នាងនិងលោក Songkarn Taechanarong រង្គោះរង្គើត្រូវស្ងាត់បាត់អស់វិញ។
ដោយរូបភាពថ្មីដែលតួឯកស្រី Matt ទើបតែបង្ហោះនោះ គឺជារូបរបស់នាងជាមួយនឹងហាងការ៉េមរបស់នាងដែលកំពុងសាងសង់ ជារូបថតដោយលោក Songkarn ផងដែរ។ ថែម Matt បានបង្ហោះពាក្យពេចន៍ថា អរគុណលោក Songkarn ដែលបានសាងហាងការ៉េមឲទោះមិនទាន់ហើយរួចរាល់ តែក៏អរគុណដែលជួយទាំងកម្លាំងចិត្តនិងថវិកា អរគុណដែលនៅក្បែរធ្វើឲនាងកាន់តែរឹងមាំឡើង នាងសន្យាថានឹងឩស្សាហ៍ធ្វើម្ហូបឲញុាំនិងធ្វើការ៉េមឲឆ្ងាញ់មិនឲបាក់មុខនោះឡើយ។ ឃើញសារដែលបង្ហោះផ្អែមល្ហែមយ៉ាងនេះហើយ បញ្ជាក់ថាពត៌មានដែលកន្លងមកថាគូនេះកំពុងតែបែកបាក់ប្រេះឆារគឺមិនពិតនោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ