ហ្វែបខ្លាប់ស្រក់ទឹកភ្នែក!! លោក bbillkin ប្រកាសថានឹងអាចបាត់មុខពីវិស័យសិល្ប:ជាច្រើនឆ្នាំ!!

ជាតួឯកប្រុសក្នុងដួងចិត្តរបស់មនុស្សរាប់លាននាក់ទាំងក្នុងនិងក្រៅប្រទេសចំពោះលោក bbillkin តួឯកប្រុសរបស់ផលិតកម្មណាដាវដែលផ្ទុះប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងរឿងស្រលាញ់ភេទដូចគ្នាជាមួយលោក PP.Krit រួច។ ចុងក្រោយបន្ទាប់ពីបំលែងខ្លួនឯងអោយក្លាយជា CEO ក្នងវ័យត្រឹម ២៣ឆ្នាំរួច តារាប្រុសចេញមុខប្រកាសថាគាត់អាចត្រូវចាកចេញពីប្រទេសក្នុងពេលឆាប់ៗនេះ!
ថ្មីៗនេះតារាប្រុសបានចូលរួមធ្វើជាភ្ញៀវកិត្តយសអោយកម្មវិធី “Woody Talk” ហើយបានផ្តល់បទសម្ភាសន៍ថាបន្ទាប់ពីសម្រេចបានគោលដៅមួយចំនួនក្នុងឆ្នាំ២០២២ហើយពេលនេះខ្លួនរៀបចំគម្រងទៅបន្តការសិក្សារនៅក្រៅប្រទេស ហើយគាត់ចង់ទៅប្រើប្រាស់ជីវិតនៅក្រៅប្រទេសមួយរយ:ដើម្បីទទួលបានបទពិសោធន៍ដែលប្លែកថ្មី។
បទសម្ភាសន៍របស់លោក bbillkin បានធ្វើអោយហ្វែនខ្លាប់ជាច្រើនអ្នកនាក់ SAD ព្រោះពួកគេប្រាកដចិត្តខ្លាំងណាស់ថាក្នុងកំឡុងពេលសិក្សានោះ តារាប្រុសមុខជាពុំមានពេលសម្រាប់អាជីពជាសិល្ប:ឡើយដែលបណ្តាលអោយពួកគេមិនអាចបានឃើញមុខ ថ្វីដៃសម្តែង និងបទចម្រៀងពិរោះៗរបស់គាត់ជាច្រើនឆ្នាំ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា