ប្រគុំតន្រ្ដីលើកដំបូង! Mai Davika បន្ថែមអាជីពជាអ្នកចម្រៀងមួយផ្នែកទៀតឡើងច្រៀងលើឆាកលើកដំបូងផ្អើលអស់អ្នកគាំទ្រសំខាន់មានអ្នកខ្លះនៅចាំក្បែរឆាកដើម្បី…..! មានវីដេអូ

បន្ទាប់បង្ហោះបទភ្លេងដំបូង ក៏ជួបខមិនជាន់ពន្លិចផ្លូវចិត្ត ធ្វើអោយតួឯកស្រីរាងស្អាតដាច់គេក្នុងប្រទេសយ៉ាង Mai Davika ត្រូវចេញមកនិយាយថាខ្លួនមិនមែនជាអ្នកពូកែខាងច្រៀងចម្រៀង ប៉ុន្ដែតាំងចិត្តក្នុងការធ្វើអស់ពីចិត្ត  (Can I Call You Mine)  បង្កើតស្នាមញញឹមជូនដល់ប្រិយមិត្ត ថែមទាំងទទួលបានបេះដូង Ter ជាអ្នកដឹកនាំវីដេអូចម្រៀងផងដែរ

ជាក់ស្ដែងកញ្ញា Mai បានឡើងឆាកប្រគុំតន្ដ្រីក្នុងកម្មវិធី  Siam Music Fest 2022 ក្នុងឋានៈជាអ្នកចម្រៀងម្នាក់ឯងជាលើកដំបូង ដោយសាម៉ីខ្លួនបានផុសរូបភាពដ៏សែនសប្បាយចិត្តបន្ទាប់ពីចប់កម្មវិធី ដោយមានរូបថតគូចជាមួយកំលោះ Ter ដែលចាំជួយផ្ដល់កំលាំងចិត្តក្បែរកាយជាប់ ព្រមទាំងមានប្រយោគជាចំណងជើងបទចម្រៀងថា (ចូលដែលទេ)

After Footer (Active) - damrei Mr1 Zone2

រឿងនេះក្រៅពីសង្សាសំណព្វចិត្តទៅផ្ដល់កំលាំងចិត្តហើយ នៅចូលទៅខមិនផ្ដល់កំលាំងខាងក្រោមរូបភាពទៀត “So proud of you” ធ្វើអោយអ្នកគាំទ្របង្អាប់រូបភាពស្វីតរបស់អ្នកទាំងព្រោងព្រាតពេញប្រទេសតែម្ដង

អត្ថបទដោយ : នីត្តា