ជាប់ជាតួឯកស្រីពាន់លាននៅក្នុងក្រសែភ្នែករបស់ទស្សនិកជនអ្នកតាមដានរឿងភាគ និងខ្សែរភាពយន្តថៃជាច្រើនឆ្នាំជាប់ៗគ្នា សម្រាប់កញ្ញា bellacampen តារាសម្តែងស្រីដែលសម្តែងរឿងអ្វីក៏ល្បីផ្អើលដល់ស្រុកក្រៅរកចំនូលបានច្រើនមហាសាលអោយស្រុកកំណើតរបស់ខ្លួន។ បច្ចុប្បន្នហ្វែនខ្លាប់របស់នាងបារម្មណ៍ខ្លាំងណាស់ព្រោះការងារទទួលបានជោគជ័យហើយនៅឡើយតែបេះដូងតែប៉ុននោះដែលមិនទាន់មាននរណាចូលមកមើលថែ លើសពីនោះទៅទៀតទាំងអស់គ្នាកាន់តែភ័យខ្លាំងពេលបានលឺពីចំនុចអាក្រក់របស់តារាស្រី។

នៅក្នុងកម្មវិធី YouTube “Bell and Ploy” របស់តារាស្រីដែលទើបតែចេញផ្សាយថ្មីៗនេះនាងចេញមុខនិយាយបកស្រាយដោយខ្លួនឯងថាហេតុអ្វិបានជាមិនមានមិត្តប្រុសដូចគេឯង។ កញ្ញា bellacampen បានសរុបហេតុផលសំខាន់ៗបីដែលមានដូចជា ១.ជាមនុស្សរស់រវើកខ្លាំងសូម្បីពេលយប់ក៏សកម្មស្ទើរមិនបានគេងមិនបានពួន ពេលនេះនាងក៏ធ្វើអោយខ្លួនក្លាយជាមនុស្ស Work life Banlace ខ្លាំងបំផុតប៉ុន្តែធ្វើមិនទាន់បាន។

២.តារាស្រីនាងជាមនុស្សស្រវាយកឧកាស មិនដែលបដិសេដការងារដែលចូលមកឡើយ ធ្វើបានគឺក្តោបយកមកដាក់ខ្លួនទាំងអស់រហូតធ្វើអោយមិនមានពេលវេលាគិតរឿងបេះដូង។ ទី៣. ហើយហេតុផលចុងក្រោយគឺនាងជាមនុស្សពូកែឯកា កញ្ញា Bella សារភាពថាខ្លួនជាមនុស្សត្រូវការអ្នកមើលថែ (បើមានមិត្តប្រុសពេលខ្លះអាចទាមទាចំណាប់អារម្មណ៍ច្រើនជ្រុល គេអាចធុញ)។ ទាំងអស់នេះហើយជាហេតុផលដែលអាយដលរបស់អ្នកទាំងអស់គ្នាមិនអាចមានស្នេហ៍ដែលសប្បូរបែបដូចគេ តែកុំទាន់អស់សង្ឃឹមអីព្រោះកំលោះៗដែលតម្រង់ជួរចាំនាងមិនខ្លាចចំនុចខ្សោយទាំងបីនោះឡើយ។
អត្ថបទដោយ សា



