មូលហេតុដែលធ្វើអោយ buanalinthip – pon_nawasch ឆ្ងាយពីគ្នានិងមិនដែលមានរឿងថ្មីរួមគ្នាទៀត!!

ក្នុងចំណោមគូជីនទាំងអស់ pon_nawasch – buanalinthip គឺជាគូតួឯកប្រុសតួឯកស្រីដែលទស្សនិកជនគាំទ្រខ្លាំងហើយតែងស្រម៉ៃថាថ្ងៃណាមួយពួកគេនឹងអាចក្លាយជាសង្សារពិតប្រាកដនឹងគ្នា ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃក្តីប្រាថ្នារបស់ហ្វែនខ្លាប់ហាក់បីដូចជាត្រូវរសាត់ទៅឆ្ងាយពីព្រោះវត្តមានរបស់រឿងដែលមិនបានគ្រោងទុកខាងក្រោមនេះ!
ហេតុផលសំខាន់បំផុតនោះគឺតារាស្រី buanalinthip បានបញ្ចប់កុងត្រាជាមួយបុស្តិ៍លេខ៣ដោយសារចង់ទទួលបានបទពិសោធថ្មីនិងច្រើនជាងមុនបណ្តាលអោយឧកាសបានជួបគ្នាជាមួយលោក pon_nawasch កាន់តែតិចជាងមុន។ ទី២ ក្រោយពេលនាងចាកចេញ ក្រុមហ៊ុនចាស់ហាក់បីដូចជាមិនអើពើមិនរវីរវល់អញ្ញើញតួឯកស្រី​ឯករាជម្នាក់នេះមកសម្តែងរឿងអោយខ្លួនទាល់តែសោះ (បើធៀបជាមួយកញ្ញា បៃហ្វឺនដែលទទួលបានឧកាសបែបនោះច្រើន) អាចមកពីបញ្ហាផ្ទៃក្នុងមួយចំនួនដែលអ្នកខាងក្រៅមិនអាចដឹងបាន។
ហេតុផលទី៣គឺលោក pon_nawasch ពេលនេះកំពុងមមាញឹកជាមួយការងារត្រៀមចេញរឿងថ្មីដែលមានច្រើនហើយសុទ្ធសឹងជារឿងដែលគេចាប់គូគាត់ជាមួយតួឯកស្រីផ្សេង។ គាត់ជាតារាជាប់កុងត្រាមិនអាចចេញទទួលការងារខាងក្រៅច្រើនតាមចិត្តចង់ ហើយមិនមានពេលសម្រាប់គិតពីអ្វីក្រៅពីរឿងដែលមានក្នុងដៃនោះឡើយ។ បច្ចុប្បន្នហ្វែនខ្លាប់របស់គូ pon_nawasch – buanalinthip នឺកភាពស៊ីចង្វាក់របស់អ្នកទាំងពីរជាខ្លាំង ប៉ុន្តែធ្វើអ្វីមិនបានក្រៅពីរងចាំថ្ងៃដែលតួឯកប្រុសបញ្ចប់កុងត្រាជាមួយបុស្តិ៍លេខ៣ ក្លាយខ្លួនជាតារាប្រុសឯករាជហើយត្រូវគេអញ្ជើញអោយរួមការងារជាមួយកញ្ញា buanalinthip ម្តងទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា