អាចនិយាយបានថាជាការផុសរូបភាពគូរជាមួយគ្នាជាលើកដំបូងបន្ទាប់ពីផ្លាស់ប្ដូរឋានៈពីមិត្តមកជាអ្នកមើលចិត្ត របស់គូរស្នេហ៍តារាស្រី Baifern-Pimchanok ជាមួយតារាប្រុស Nine Naphat ថ្វីត្បិតជាការប្រមូ៉តរឿងភាគសារជាថ្មីតែក៏បង្កើតការពេញចិត្តដល់ហ្វេនៗជាខ្លាំង
ដោយខាងស្រីបានសរសេរឃ្លាអមរូបភាពផុសថា “រឿងភាគនិងត្រលប់មកម្ដងទៀតហើយណាបងធៀន យប់នេះ #Soysabannga ចាក់បញ្ចាំងឡើងវិញម្ដងទៀតកុំភ្លេចតាមដានទាំងអស់គ្នាណា”
ហើយក្រោយមកខាងប្រុសក៏ប្រញាប់ចូលទៅខមិនពាក្យខ្លីៗថា “ង៉ាម” រឿងនេះបានធ្វើអោយអ្នកគាំទ្រនាំគ្នាចុចឡាយអោយមេដៃអោយបេះដូងថែមទាំងមានបង្អាប់ខាងប្រុសយ៉ាងច្រើនថែមទៀតផងដែរ អ្នកខ្លះមានទាំងដាក់សំនួរថា ង៉ាមនិងចង់ហៅឈ្មោះតួឯកស្រីក្នុងរឿង ឬមួយចង់សរសើរម្ចាស់ IG
អត្ថបទដោយ : នីត្តា
















