ចេញពីករណីដែលក្រុមប៉ូលីសប្រទះឃើញរូបភាពរបស់កញ្ញាំ baifernbah នៅក្នុងគេហទំព័រផ្លូវការណ៍ផ្ទះស្នាក់ទេសចរណ៍នៅខេត្តណានប្រទេសថៃដែលត្រូវរឹបអូសព្រោះបង្កើតឡើងខុសច្បាប់ បច្ចុប្បន្នតារាស្រីត្រូវជាប់ឈ្មោះជាជនសង្ស័យត្រូវចូលផ្តល់ចម្លើយបញ្ជាក់ការអោយភ្នាក់ងារសឺបអង្កេត ហើយកាលពីយប់មិញនេះនាងបានធ្វើដំណើរទៅផ្តល់ពត៌មានតាមបញ្ជាររួចរាល់។

កាលពីយប់ថ្ងៃទី ១៩ ខែធ្នូរ ម្សិលមិញនេះតារាស្រីបានទៅទីស្នាក់ការរួមជាមួយអ្នកចាត់ការនិងមេធាវីផ្ទាល់ខ្លួន ដោយបានចំណាយពេលផ្តល់ចម្លើយអោយប៉ូលីសមួយម៉ោងជាងយ៉ាងលំអិតនិងគ្រប់ជ្រុងជ្រោយ។ បន្ទាប់ពីបំពេញភារកិច្ចចប់សព្វគ្រប់កញ្ញា baifernbah បានដើរចេញមកទាំងទឹកមុខញញឺមហើយលើកដៃរាក់ទាក់អ្នកយកពត៌មាន ប៉ុន្តែមេធាវីផ្ទាល់ខ្លួនសុំអនុញ្ញាដោយប្រាប់ថាតារាស្រីមិនអាចផ្តល់បទសម្ភាសន៍អ្វីពីរឿងក្តីបានទេពេលនេះ។

ត្រួសៗកាលពីម្សិលមិញនេះខាងប៉ូលីសអញ្ជើញនាងអោយទៅបញ្ជាក់ថានាងបានអនុញ្ញាតអោយខាងផ្ទះស្នាក់ប្រើរូបរបស់ខ្លួនក្នុងការផ្សព្វផ្សាយមែនទែតែប៉ុននោះឯង ដែលចម្លើយគឺដូចតាមការអះអាងរបស់អ្នកចាត់ការផ្ទាល់ខ្លួនដែលធ្លាប់ផ្តល់បទសម្ភាសន៍មុននេះ។ កញ្ញា baifernbah បានទៅស្នាក់នៅទៅនោះមែនកាលពីខែមុនប៉ុន្តែទៅក្នុងនាមជាភ្ញៀវទេសចរណ៍កក់បន្ទប់ ចាយលុយអោយខាងផ្ទះស្នាក់ធម្មតា មិនមានជាប់កុងត្រា មិនទទួលបាន Sponsor អ្វីទាំងអស់។
អត្ថបទដោយ សា



