អីយ៉ាពេលនេះតួឯកស្រីជើងចាស់សម្រស់ចាំ Aum Patcharapa មានភាពយន្ដថ្មីចាក់បញ្ចាំងឲអ្នកគាំទ្របានទស្សនាហើយ ក្រោយពីបដិសេដមិនលេងមកច្រើនរឿងហើយក្នុងរយះពេលច្រើនឆ្នាំកន្លងទៅនេះ។
ដោយតួឯកស្រីនាង Aum Patcharapa ទោះមួយរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះរូបនាងមិនសូវបង្ហាញមុខមកសម្ដែងក្នុងរឿងភាគថ្មីឬភាពយន្ដថ្មីប៉ុន្មានទេ តែកេរ្ដិ៍ឈ្មោះរបស់នាងនៅតែល្បីល្បាញនៅតែមានអ្នកគាំទ្រជាតារាស្រីជួរមុខក្នុងសិល្បៈថៃ។ ព្រោះរយះពេលម្ភៃឆ្នាំជាងហើយដែល Aum ប្រឡូកក្នុងវិស័យការសម្ដែង ហើយក៏បានលេងរឿងមានស្នាដៃជាច្រើនទៀត ធ្វើឲតម្លៃខ្លួនការសម្ដែងរបស់ Aum នៅលំដាប់មុខៗផងដែរ។ ម្យ៉ាងទៀតមិនត្រឹមតែថ្លៃខ្លួនការសម្ដែងថ្លៃនោះទេ តែ Aum ក៏មិនចេះតែទទួលសម្ដែងរឿងនោះទេរយះពេលច្រើនឆ្នាំនេះបដិសេដច្រើនរឿងហើយ ទើបតែព្រមលេងភាពយន្ដថ្មីដែលមានចំណងជើងថា ทิดน้อย នេះ ព្រោះថា Aum ទំនេរពីការសម្ដែងយូរចង់ឲកាដូរនេះទៅអ្នកគាំទ្រនិងឃើញថាសាច់រឿងកំប្លែងជាតួអង្គដែលនាងចង់សម្ដែងម្ដងមើលផងដែរ។ តោះមកមើលឈុតខ្លីខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ