បានធ្វើអោយទស្សនិកជនតាមជីនខ្លាំងណាស់សម្រាប់គូរបស់តួឯកប្រុស peach_pachara និងកញ្ញា supassra_sp ដែលរាប់អានគ្នាតាំងពីជាង១០ ឆ្នាំជាងមុន។ បច្ចុប្បន្នទាំងពីរនាក់ត្រឡប់មក Single ដូចគ្នាហើយបានរួមសម្តែងរឿងថ្មីជាច្រើនជាមួយគ្នាបណ្តាលអោយហ្វែនខ្លាប់ទទួលបានចំហាយបញ្ចប់ Friendzone ហើយស្រលាញ់គ្នាមែនទែនមួយគូទៀត🙌🙌!!

ថ្មីៗនេះកញ្ញា supassra_sp ចេញមុខទទួលស្គាល់ថាមានមិត្តភក្តិនិងអ្នកនៅជុំវិញខ្លួនច្រើនដែលតាមគាំទ្រអោយនាងមានទំនាក់ទំនងលើសពីមិត្តភក្តិជាមួយលោក peach_pachara ប៉ុន្តែនាងមិនទាន់មានចម្លើយអោយនោះទេ។ តារាស្រីបន្តទៀតថានាងទំនេរចែស តែមិនច្បាស់ថាស្ថានភាពបេះដូងខាងប្រុសមានអ្នកថែហើយឬយ៉ាងណានោះទេ ដែលច្បាស់គឹគាត់ជាប្រភេទបុរសក្នុងដួងចិត្ត នាងចូលចិត្តស្តាយល៍ប្រហែលៗហ្នឹង។

ចំពោះឧកាសដែលថាអាចអភិវឌ្ឍន៍ទៅមុខបានលើសពីមិត្តភក្តិឬក៏អត់ តារាស្រីឆ្លើយថាអនាគត់មើលមិនឃើញទេ មិត្តភក្តិនិងអ្នកគាំទ្រត្រូវរងចាំបន្តទៀត ដែលមានន័យថាហ្វ្រែនហ្សូនប្រហែលត្រូវចប់ប៉ុន្តែមិនមែនក្នុងពេលឆាប់ៗនេះហ្វែនខ្លាប់គូជីន supassra_sp – peach_pachara នៅមានសង្ឃឹមច្រើន បំណងប្រាថ្នារបស់ពួកយើងអាចក្លាយជាការពិត។


