មើលតែមុខក៏ដឹងថាមានក្តីសុខខ្លាំងកម្រិតណា!! អ្នកនាង warattaya និងស្វាមី push_dj ផុសប្រាប់ដំណឹងល្អរបស់អូន PJ !!

អូន PJ កូនប្រុសដំបូងរបស់តារាស្រី warattaya និងលោក push_dj សម្រាលបានជិតមួយខែហើយគិតចាប់ពីថ្ងៃផ្តល់កំណើតថ្ងៃទី 24/11/22 ហើយពេលនេះគាត់កំពុងលូតលាស់ធំធាត់ប្តូរទម្រង់មុខផ្សេងៗគ្នាធ្វើអោយម្តាយឪពុកភ្ញាក់ផ្អើលបានរាល់ថ្ងៃ។ ចុងក្រោយគូស្វាមីភរិយាដែលកំពុងរីករាយបំផុតមួយគូនេះបាននាំយករូបថតកូនប្រុសដែលបានតែងខ្លួនយ៉ាងស្រស់សង្ហារព្រមជាមួយដំណឹងល្អមកចែកចាយអោយទស្សនិកជនបានខ្នាញ់ ហើយសសើរមិនដាច់ពីរមាត់។
មុខនេះលោក push_dj ផុសរូបអូន PJ ជាច្រើនស្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “ចៅដុំសណ្តែកជាទីស្រលាញ់របស់ប៉ាម៉ាក 😙❤️🫰🏼! អូនសុំថតរូបទុកធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងវ័យ ១១ ថ្ងៃណាបាទ អូនថតច្រើនបុស្តិ៍ច្រើនស្តាលយ៍បានដោយរលូនមិនរករឿងសូម្បីបន្តិច​😎🤱🏻 ..(សុំសង្ខេប).. អរគុណអុំបិលដែលជួយថតរូបអោយអូនបានស្អាតបែបនេះ @smalliestudio” ។
ហើយថ្ងៃនេះពួកគេផុសរូបគ្រួសារនិងសារសសេរណែនាំហ្វែនខ្លាប់អោយចូលតាមសកម្មភាពរបស់កូនប្រុសថា “អូនមាន IG ហើយណា @pjpjpitt សុំបងៗជួយតាមដានផង 🍼🫶🏻🐯” ដែលធ្វើអោយអ្នកគាំទ្ររបស់ warattaya និងលោក push_dj នាំគ្នាចូលទៅ​ follow អ៊ិនស្តាក្រាមរបស់អូន PJ ជាច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា