បានបីកូនហើយ​ លោក Weir រំភើបឡើងស្រក់ទឹកភ្នែកជួបមុខកូនស្រីក្នុងថ្ងៃសម្រាល….

មានក្ដីសុខណាស់! តួឯកប្រុសលោក Weir Sukollawat ពេលនេះញញឹមបិទមាត់មិនជិតហើយ បានបីកូនស្រីនៅក្នុងដៃដូចក្ដីប្រាថ្នា​ ទន្ទឹងរង់ចាំដល់ថ្ងៃបានជួបមុខកូនខំដាក់ឈ្មោះយ៉ាងពិរោះឲកូនស្រីរួចហើយ។

ដោយតួឯកប្រុសលោក Weir Sukollawat ពេលនេះបានក្លាយជាឪពុកគេយ៉ាងពេញលក្ខណះហើយ ភរិយារបស់លោកបានសម្រាលកូនស្រីរួចមានសុវត្ដិភាពទាំងម្ដាយនិងកូន។ លោក Weir បានរៀបការជាមួយភរិយាមិនមែនអ្នកក្នុងរង្វង់សិល្បៈម្នាក់កាលពីប៉ុន្មានខែកន្លងទៅនេះ អ្នកទាំងពីរមិនប្រកែកនោះឡើយរឿងពត៌មានថាមានកូនតាំងពីមិនទាន់ចូលរោងការ តែគឺជាការមានដោយការតាំងចិត្តចង់បានកូនរបស់អ្នកទាំងពីរ។ លោក Weir តែងនិយាយក្នុងកិច្ចសម្ភាសន៍ផ្សេងៗថារូបលោកព្រមហើយ ព្រមនឹងមានគ្រួសារសាងសុភមង្គលរួមគ្នាមានកូនៗនៅក្នុងផ្ទះ ពេលនេះក្ដីស្រម៉ៃលោកកំពុងក្លាយជាការពិតភរិយាសម្រាលបានកូនស្រី​មុខមាត់គួរឲស្រលាញ់និងបានដាក់ឈ្មោះឲថា Wylyn។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ