មិនជួបមិនបែក!! គូស្នេហ៍កំពូលតារាត្រៀមរៀបចំ Surprise អោយហ្វែនខ្លាប់នៅប្រទេសថៃនិងប្រទេសជិតខាង!!

ចាត់ទុកជាគូស្នេហ៍តារាដែលចេះតបស្នងសងគុណបណ្តាហ្វែនខ្លាប់របស់ខ្លួនយ៉ាងអស់ពីចិត្តសម្រាប់គូរបស់លោក Nadech និងកញ្ញា Yaya ដោយថ្មីៗនេះទាំងពីរនាក់បានបណ្តើរគ្នាបង្កើតបរិយាកាសល្អ បទពិសោធន៍គួរជាទីចងចាំរួមជាមួយហ្វែនខ្លាប់ជាញឹកញាប់ មិនថាកម្មវិធីបុណ្យទានក្តី ឬការជួបជុំជជែកដោយផ្ទាល់ក្តី។ ចុងក្រោយបន្ទាប់ពីរៀបចំ Fan Meeting ដំបូងនៅប្រទេសហ្វីលីពីនយ៉ាងជោគជ័យតារាប្រុសស្រីបានប្រកាសថានឹងរៀបចំម្តងទៀតនៅប្រទេសថៃក្នុងឧកាសថ្ងៃឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល។
បច្ចុប្បន្នហ្វែនខ្លាប់នៅប្រទេសថៃនិងប្រទេសជិតខាងដែលមានចេតនាចង់ធ្វើដំណើរទៅឆ្លងឆ្នាំនៅប្រទេសកំពុងទន្ទឹមរងចាំសេចក្តីលំអិតអំពីទីតាំង និងពេលវេលាដែលពួកគេអាចទៅជួបលោក Nadech និងកញ្ញា Yaya ទាំងចិត្តអន្ទះសារព្រោះនរណាៗក៏ចង់ឃើញភាពផ្អែមល្ហែម ចង់ស្តាប់ចម្រៀងសាសងស្នេហារបស់ពួកគេអោយបានច្បាស់ៗផ្ទាល់ភ្នែកដែលមុនពេលទាំងពីរនាក់សម្រេចិត្តរៀបការហើយផ្អាក់កម្មវិធីជួបជុំមួយចំនួន។
ចំពោះទស្សនិកជននៅតាមបណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាស៊ីដែលចង់អោយតារាប្រុសស្រីធ្វើដំណើរមកសម្តែងដល់កន្លែងឧទាហរណ៍ប្រទេសកម្ពុជាយើងប្រហែលត្រូវរងចាំស្តាប់ដំណឹងជាបន្ត ព្រោះក្រុមការងារកម្មវិធី “NY Fan Meeting” មិនទាន់បានចេញសេចក្តីប្រកាសអោយច្បាស់លាស់ថាបន្ទាប់ពីប្រទេសថៃពួកគេនឹងទៅប្រទេសណាខ្លះនៅឡើយ គ្រប់យ៉ាងស្ថិតនៅលើសំលេងគាំទ្រនិងទំហំសំណូមពររបស់ទស្សនិកជន និងហ្វែនខ្លាប់ទាំងអស់គ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា