អូហូ! ទៅអាមេរិកលើកនេះ Kimberly តែងខ្លួនសាមញ្ញៗ តែស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះតារាសម្ដែងថៃកូនកាត់អាល្លឺម៉ង់កញ្ញា Kimmy Kimberly កំពុងតែស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើការចូលរួមកម្មវិធីរបស់ផលិតផលថែរក្សាសម្រស់ល្បីឈ្មោះមួយនៅទីនោះ។

ក្នុងនោះផងដែរ ដំណើរកម្សាន្តនៅលើទឹកដីសហរដ្ឋអាមេរិកលើកនេះ Kimberly បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ជាមួយនិងឈុតសម្លៀកបំពាក់បែបសាមញ្ញរបស់នាង ដោយបានស្លៀកខោជើងវែង ពាក់អាវខ្លីបញ្ចេញសាច់ដុំក្បាលពោះ និងពាក់អាវធំពីលើ មើលទៅពិតជាសុីវិល័យ និងស្រស់ស្អាតខ្លាំងណាស់។

តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង គ្រាន់តែបង្ហោះចូលក្នុងបណ្ដាញសង្គមភ្លាម ឃើញថាទទួលបានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងតែម្ដង៕ តោះ! ចង់ដឹងថាស្រស់ស្អាតប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី