មួយភូមិមានមួយ!! អ្នកនាង Mewnitha ផុសរូបហួសចិត្តរបស់កូនស្រីព្រមជាមួយសារបបួលទស្សនិកជនអោយយល់ចិត្តនាង!

បានក្លាយជាសំណប់ចិត្តសំណប់បេះដូងរបស់ទស្សនិកជនថៃជាបរិបូរណ៌ម្នាក់ទៀតហើយសម្រាប់អូន “ម៉ារីន” កូនស្រីរបស់តួឯកស្រីឆ្នើម Mewnitha និងស្វាមីអ្នកជំនួញលោក Saint ដោយពីមួយថ្ងៃទៅមួយថ្ងៃហ្វែនខ្លាប់រមែងបានឃើញរូបភាពនិងសកម្មភាពគួរអោយខ្នាញ់របស់គាត់ជាមួយម្តាយឪពុកយ៉ាងសប្បាយរីករាយជានិច្ច។ ចុងក្រោយតារាស្រីហួសចិត្តពេកនាំយករូបមួយសន្លឹកមកផុសព្រមជាមួយសារនាំអ្នកតាមដានផ្ទុះសំណើចតាមយ៉ាងទ្រហឹងអឺងកង។
នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង Mewnitha ផុសរូបអូនម៉ារីកកំពុងអឹមទឹកដោះគោក្នុងសភាពកាយវិកាគេងគងទាក់ខ្លាយ៉ាងសង្ហារ មើលទៅដូចមិនក្រែងចិត្ត ហើយមិនខ្លាចនរណាទាំងអស់។ នៅក្នុងផុសតារាស្រីបានសសេរសារប្រាប់ថា “Her Sunday afternoon🤭🍼 @marin_kuha មើលតែជើងក៏ដឹងដែលថាអូនសុភាពរាបសាកម្រិតណា” ដែលធ្វើអោយទស្សនិកជននាំគ្នាចូលមកអស់សំណើចជាខ្លាំងព្រោះស្នាមនៅលើជើងរបស់អូនម៉ារីនបញ្ជាក់យ៉ាងច្បាស់ថានាងរពឹសចាប់មិនឈ្នះ ដួលយ៉ាងណា ឈឺយ៉ាងណាក៏មិនព្រមឈប់រពឹសដែល។
ឃើញហើយហ្វែនខ្លាប់នាំគ្នាជូលខមមិនសម្តែងក្តីស្រលាញ់ចង់ខ្នាញ់ផង អស់សំណើចផងជាច្រើនសន្ធឹកសន្ធាប់ ដោយភាគច្រើនសសេរថា “លេងហត់ហើយសុំអឹមយកំលាំងមួយភ្លែត”, “រឹងមាំបែបនេះអ្នកខ្លះថាធំទៅអាចចេញការពារម៉ាក់ម៉ាក់បានហើយ៉” និងសារកោតសសើរភាពមានអំណាចរបស់ “អូនម៉ារីន”ជាច្រើនផ្សេងទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា