ដូចក្នុងរឿង!! ហ្វែនខ្លាប់គូជីន SAD តារាប្រុស pon_nawasch មកជូនដំណើរតួឯកស្រីរបស់ខ្លួនចូលពិធីមង្គលជ័យ!!
ថ្ងៃនេះជាថ្ងៃកម្មវិធីជប់លៀងមង្គលការរបស់តួឯកស្រីបុស្តិ៍លេខ៣ patriciagood និងមិត្តប្រុសមហាសេដ្ឋីលោក notevises ដែលជាកម្មវិធីធំអញ្ជើញភ្ញៀវកិត្តិយសមិត្តភក្តិ និងអ្នកស្គាល់ស្ទើរគ្រប់គ្នាមកចូលរួមអបអរសាទដោយផ្ទាល់។ លោក pon_nawasch តួឯកប្រុសចុងក្រោយរបស់តារាស្រីមុខពេលរៀបការក៏បានមកបង្ហាញវត្តមាននៅក្នុងកម្មវិធីពិសេសនេះដែល បណ្តាលអោយហ្វែនខ្លាប់គូជីន “Pon-Pat” នាំគ្នាសោកស្តាយដែលមិនអាចធ្វើអោយគូរបស់ពួកគេក្លាយជាគូស្នេហ៍ក្នុងជីវិតពិតបាន។

ថ្មីៗនេះលោកផុនបានផុសរូបភាពចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួសារជូនពរថា “ខ្ញុំពិតជារីករាយជាមួយអ្នកទាំងពីខ្លាំងមែនទែន👰🤵♂ សូមជូនពរអោយចាប់ដៃគ្នាបែបនេះជារៀងរហូតណា💕 #patnote” ដែលមានហ្វែនខ្លាប់ចូលលលមកខមមិនខាងក្រោមយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា “គួរអោយស្រលាញ់ខ្លាំងណាស ប៊ិក មកចូលរួមមង្គលការរបស់ បីម🤎”, “ទិដ្ឋភាពនេះដូចធ្លាប់ឃើញតាមកញ្ចក់ទូរទស្សន៍”, “មិត្តដែលលួចស្រលាញ់កូនក្រមុំមកជូនដំណើរទាំងទឹកភ្នែក”។

រូបភាពនិងសារជូនពររបស់លោក pon_nawasch ថ្ងៃនេះធ្វើអោយទស្សនិកជននឹកដល់រឿង “คู่เวร” ដែលតួឯកស្រីត្រូវរៀបការចោលតួឯកប្រុសជាខ្លាំង។ និយាយរួមទៅគ្រប់យ៉ាងចេញមកដូចសាច់រឿងខ្លាំង ដូចរហូតធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឹណែតនាំគ្នាយករូបភាពមកផុសចំអន់តារាប្រុសពេញបណ្តាញសង្គម។
អត្ថបទដោយ សា



