ប្លែកបាត់!! តារាស្រី Bifern រៀបការហើយ ទើបប្រកាសថាខ្លួនឯងជាមនុស្សទីបីចូលទៅជ្រៀតជ្រែកស្នេហាគេ!

ទើបតែបានចូលពិធីមង្គលការជាមួយមិត្តប្រុសអ្នកមានថ្មីៗនេះទេចំពោះតារាស្រី Bifern ដែលសម្រេចចិត្តបង្កើតគ្រួសារទាំងអាយុនៅក្មេងមិនសោកស្តាយការងារនៅក្នុងវិស័យសិល្ប:ពីព្រោះជឿជាក់យ៉ាងច្បាស់ថាស្វាមីនឹងមើលថែរក្សានាងបានយ៉ាងល្អ។ ចុងក្រោយដឹងពត៌មានហើយគាំងនិយាយមិនចេញព្រោះតាមពិតទៅតារាស្រីជាអ្នកទីបីចូលមកជ្រែកស្នេហារវាងស្វាមីនិងអតីតមិត្តស្រីរបស់គាត់់។
នៅក្នុងកម្មវិធី Youtube ផ្ទាល់ខ្លួនអ្នកនាង Bifern រៀបរាប់ថានាងស្គាល់ជាមួយស្វាមីព្រោះមានគេណែនាំដោយដំបូងឡើងប្រាប់ថាខាងប្រុសទំនេរ នាងមិនដឹងតែចាប់បានពេលចូលឆែកឆេអ៊ិនស្តាក្រាម។ ក្រោយពេលដឹងហើយតារាស្រីសួរខាងប្រុសត្រង់ៗហើយបានសុំផ្អាកឈប់និយាយជាមួយគ្នា រហូតគេឆាតមកម្តងទៀតប្រាប់ថាពេលនេះបានបែកបាក់គ្នា ១០០% ទើបព្រមនិយាយរវិញ លើសពីនោះទៅទៀតអ្នកនាង Bifern បានជួបនិយាយបងស្រាយសម្រួលគ្រប់យ៉ាងជាមួយអតីតមិត្តស្រីនោះអោយនាងយល់ជាមួយភស្តុតាងបញ្ជាក់ថានាងមិនមានចេតនាចូលមកជ្រែកទេគ្រប់យ៉ាងកើតឡើងព្រោះមិនបានដឹងមែនទែន។
អ្នកនាង Bifern សោកស្តាយហើយពិតជាមិនចង់អោយរឿងបែបនេះកើតមាននោះឡើយ សង្ឃឹមថាមានបទពិសោធន៍បែបនេះតែម្តងនេះគត់ក្នុងមួយឆាកជីវិត។ បច្ចុប្បន្នតារាស្រីនិងអតីតមិត្តស្រីម្នាក់នោះក្លាយជាមិត្តល្អ ហើយនាងនិងស្វាមីកំពុងយកចិត្តទុកដាក់លើរឿងកសាងគ្រួសារសុភមង្គលជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ហើយរីករាយបំផុត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា