ស្រស់ស្អាតអលង្ការពេករហូតមានដ្រាម៉ាជជែកគ្នាពេញបណ្ដាញសង្គម ក្រោយតួឯកស្រីជើងចាស់ Chompoo Araya បានបង្ហាញខ្លួនជាមួយក្រុមគ្រួសារចូលរួមថ្ងៃមង្គលការរបស់ប្អូនថ្លៃ គឺជាពិធីមង្គលការបស់លោក Note Vises និងតួឯកស្រីនាង Patricia Good។
ដោយពិធីមង្គលការរបស់តួឯកស្រី Patricia Good និងស្វាមីលោក Note Vises បានប្រព្រឹត្ដិទៅនៅថ្ងៃទី២០ ខែធ្នូរកន្លងទៅនេះ មានញាតិមិត្តចាស់ទុំ និងតារាៗក្នុងសិល្បៈថៃជាច្រើនរូបបានមកចូលរួមអបអរ។ គ្រប់គ្នាក្នុងពិធីមានភាពរីករាយជាមួយការរៀបចំយ៉ាងអធឹកអធមសមឋានះពិធីមង្គលការរបស់អ្នកជំនួញហៃស៊ូនិងតួឯកស្រីរូបស្អាត។ ដោយឡែកនៅក្រៅពិធីវិញមានដ្រាម៉ាមួយចំនួនពីអ្នកលេងបណ្ដាញសង្គមដែលនាំគ្នាមកវែកញ៉ែកការស្លៀកពាក់ទាំងពីឈុតរបស់តួឯកស្រី Chompoo Araya ដែលជាបងថ្លៃ មានអ្នកខ្លះថារូបនាងតែងខ្លួនស្រស់ស្អាតឆើតឆាយពេកហើយជាងកូនក្រមុំទៅទៀត ខ្លះថាឈុតសម្លៀកបំពាក់របស់នាងស្ដើងពេកហើយសម្រាប់ពិធីមង្គលការ។ យ៉ាងណាក៏ដោយក៏មានអ្នកគាំទ្ររបស់តារាស្រី Chompoo បានឆ្លើយតបទៅវិញថា Chompoo តែងបែបនេះមិនហួសហេតុទេគឺជាស្ទាយរបស់នាងតាំងពីដើមមក អ្នកគាំទ្រដឹងហើយរូបនាងចូលចិត្តហ្វេសិន ហើយមិនមែនតែ Chompoo ទេគ្រប់គ្នាក្នុងកម្មវិធីសុទ្ធតែតែងខ្លួនស្រស់ស្អាតដើម្បីមកចូលរួមថ្ងៃមង្គលការ ឯកូនក្រមុំក៏ស្លៀករ៉ូបសស្អាតប្លែកពីគេផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ