Chompoo ការប្អូនថ្លៃទេតែតែងខ្លួនខ្លាំងជាងកូនក្រមុំទៅទៀតទាំងគ្រួសារដណ្ដើមការចាប់អារម្មណ៍ពីអ្នកចូលរួមដល់ថ្នាក់អ្នកលេងបណ្ដាញសង្គមខមិនថា……..! មានរូបភាព
ម្ចាស់តំណែងកំពូលហ្វេសិននៅតែកំពូលហ្វេសិនគ្មាននរណាដណ្ដើមបានទេ សម្រាប់អ្នកម៉ាក់កូនបី Chompoo Araya ព្រោះមិនថាទៅចូលរួមកម្មវិធីអ្វីក៏ត្រូវតែស្អាតឆើតឆាយជានិច្ច ហើយក្នុងពេលថ្មីៗនេះក្នុងកម្មវិធីរៀបមង្គលការរបស់ប្អូនថ្លៃតូច Patricia Good ម៉ាក់ៗក៏នៅតែស្អាតទាក់ភ្នែកអ្នកចូលរួមនិងហ្វេនៗទៀត
ជាមួយសកម្មភាពគ្រួសាររបស់ Chompoo-Knot ក្នុងពិធីមង្គលការកាលពីថ្ងៃទី 22 ធ្នូ 2022 ដោយម៉ែ Chom បង្ហោះប្រយោគសារថា “#patnote” ហើយរូបភាពគួអោយស្រលាញ់ជុំគ្រួសារដោយមកព្រមជាមួយ Shayfa-Phayu កូនប្រុសភ្លោះទាំងពីរ និងកូនស្រីពៅ Gale ស្លៀកឈុតពណ៌លឿងយ៉ាងគួអោយខ្នាញ់
ហើយតំណែងម្ចាស់ម៉ែហ្វេសិននៅតែលើកអោយម៉ែ Chom ដដែលជាមួយឈុតសឺរ៉ូស្ដើង ឃើញហើយលាន់មាត់ភ្លាមថាស៊ិចស៊ីណាស់ ស្អាតហើយប្លែកភ្នែកមិនដែលសុំាភ្នែកម្ដងណាសទេបើមិនសរសើរគឺមិនបានមែនហើយ
អត្ថបទដោយ : នីត្តា


















