ការងារសម្តែងជាដើមហេតុ!! តារាស្រី prawfar_kk អរគុណរឿង “กรงกรรม ឬ ក្រុងកម្ម” ដែលធ្វើអោយនាងមានស្វាមីល្អ!!
បានបណ្តើរគ្នាចូលពិធីមង្គលតាមបែប្រពៃណីថៃរួចរាល់ហើយសម្រាប់តារាសម្តែងស្រីវ័យក្មេង prawfar_kk និងមិត្តប្រុសលោក yindeeman ដែលបានលុងជង្គង់សុំគ្នារៀបកាកាលពីច្រើនខែកន្លងផុតទៅ។ ទាំងពីរនាក់នឹងបណ្តើរគ្នាធ្វើពិធីជប់លៀងអាពារហ៍ពិពារហ៍នៅថ្ងៃទី ២៩ ខែមករាខាងមុខនេះអមជាមួយការអបអរសាទ ពាក្យចូលរួមសម្តែងក្តីរីករាយពីសំណាក់មិត្តភក្តិក្នុងវិស័យសិល្ប: និងបណ្តាហ្វែនខ្លាប់យ៉ាងច្រើនកុះករគួរជាទីរំភើបរីករាយ។

ចុងក្រោយហ្វែនខ្លាប់បុស្តិ៍លេខ៣ញញឹមបិទមាត់មិនជិតទេក្រោយពេលដែលបានដឹងពីប្រវត្តិស្នេហាថាអ្នកនាង prawfar_kk បានជួបជាមួយស្វាមីម្នាក់នេះព្រោះរឿង “กรงกรรม ឬ ក្រុងកម្ម” ជារឿងភាគថៃដែលផ្ទុះខ្លាំងកាលពីឆ្នាំ ២០១៩។ តារាស្រីនិយាយថាព្រោះវត្តមានរបស់នាងនៅក្នុងរឿងទើបលោក yindeeman ចាប់អារម្មណ៍ហើយចេញដំណើរការតាមចែចូវសុំស្នេហ៍នាងរហូតបានសម្រេចដូចសព្វថ្ងៃ។

ពេលនេះគូស្វាមីភរិយា prawfar_kk – yindeeman កំពុងក្លាយជាគូស្នេហ៍ដែលទស្សនិកជនចូលចិត្តបំផុត ក្នុងចំណោមមិត្តភក្តិទាំងអស់ដែលបានរៀបការកំឡុងពេលដូចគ្នា។ ទាំងពីរនាក់មានរឿងរ៉ាវស្នេហាគួរអោយទាក់ទាញច្រើន ហើយតែងតែមានទិដ្ឋភាពនិងបរិយាកាស់គូស្នេហ៍ដែលប្លែកភ្នែកចំលែកអារម្មណ៍តែគួរអោយស្រលាញ់មកចែកចាយអោយហ្វែនខ្លាប់បានកំសាន្តជាមួយជានិច្ច។ សូមជូនពរអោយគ្រួសារមានសុភមង្គលហើយគួរអោយស្រលាញ់បែបនេះជារៀងរហូត!! Congratulation!!
អត្ថបទដោយ សា



