អីយ៉ាស់! អ្វីហ្នឹង!? កញ្ញា bellacampen​ មានដំណើរកំសាន្តចុងឆ្នាំជាមួយតួឯកប្រុសដែល HOT បំផុតនៅក្នុងប្រទេសថៃ!

ជាតារាស្រីថៃមួយរូបដែលមានការងារមមាញឹករាល់ថ្ងៃរហូតហ្វែនខ្លាប់បារម្មណ៍ខ្លាចមិនអាចមានស្នេហាគ្រាថ្មីឬមានកម្មវិធីអាពារហ៍ពិពារហ៍ដូចជាតារាស្រីផ្សេងទៀត ចំពោះកញ្ញា bellacampen តួឯកស្រីល្បីដែលចេញមុខមកទទួលស្គាល់ត្រង់ៗថាមកពីឈ្លក់វង្វេងនឹងការងារពេកទើបនៅទំនេរ។ ចុងក្រោយទស្សនិកជនមានទឹកមាត់លេបឡើងវិញព្រោះនាងទើបបង្ហោះរូបភាពគូជាមួយលោក bbrightvc ខណ:កំពុងមានដំណើរកំសាន្តនៅប្រទេសជប៉ុនរួមគ្នា។
កញ្ញា bellacampen និងលោក bbrightvc ផុសរូបនៅកន្លែងតែមួយជាច្រើនបុស្តិ៍ជាច្រើនស្លឹកចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដោយមានរូបគូចេញមកធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនៅក្នុងផុសចុងក្រោយបំផុត។ ឃើញហើយហ្វែនខ្លាប់របស់តារាប្រុសប្រញ៉ាប់ចូលមកសម្តែងមតិយោបល់ថាពួកគេសមគ្នា ចង់អោយតារាប្រុសស្រីមានឧកាសសម្តែងរួមគ្នាដើម្បីសាងសម្ព័ន្ធភាពអោយកាន់តែស្និទ្ធស្នាលដែលអាចឈានដល់ទំនាក់ទំនងស្នេហាបាន។
ដំណើរកំសាន្តទៅតំបន់នានានៅប្រទេសជប៉ុនរួមគ្នាលើកនេះថ្វីត្បិតជាដំណើរកំសាន្តបែបការងារអោយផលិតផលម៉ាក @nekkocatfood មិនមែនជាដំណើរកំសាន្តបែបគូស្នេហ៍ឬគ្រួសារ តែអ្ននប្រើប្រាស់អ៊ិនធឺណែតក៏បានឃើញភាពត្រូវគីមីចុះសម្រុងគ្នារវាងតួឯកប្រុសតួឯកស្រីមួយគូនេះបានយ៉ាងច្បាស់គឺថានៅជាមួយគ្នាហើយគួរអោយស្រលាញ់ខ្លាំង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា