តួឯកប្រុសលែងនៅលីវម្នាក់ទៀតហើយ! លោកToomtam បង្ហោះស្លៀកឈុតរៀបការជាមួយភរិយាស្អាត!!

តួឯកប្រុសលែងនៅលីវមួយរូបទៀតហើយ! ចូលរួមអបអរតារាសម្ដែងប្រុសលោក Toomtam Yuttana ប្រកាសដំណឹងល្អរបស់ខ្លួនព្រមដឹកដៃគូស្នេហ៍ចូលរោងការ ចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នារួចរាល់ហើយ។

ដោយតួឯកប្រុសលោក Toomtam ប្រឡូកក្នុងវិស័យការសម្ដែងមកក៏ច្រើនឆ្នាំហើយផងដែរ ហើយជីវិតស្នេហាពិតក្រៅឆាកសម្ដែងរបស់នាងក៏ត្រូវបានអ្នកគាំទ្រដឹងមករហូតផងដែរ។ រូបលោកក៏ធ្លាប់មានស្នេហាខកចិត្តច្រើនលើកផងដែរ តែចំណងស្នេហាលើកចុងក្រោយនេះរបស់លោក Toomtam រកបានគូស្នេហ៍សមដូចបំណងស្រលាញ់គ្នាផ្អែមល្ហែម ពេលនេះសម្រេចចិត្តសាងអនាគតបង្កើតគ្រួសាររួមគ្នាហើយ។ ទាំងគូបាននាំគ្នាធ្វើដំណើរកំសាន្ដរួមគ្នាជាច្រើនកន្លែងមុនពេលរៀបការ ហើយពេលនេះបានដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមីភរិយានឹងគ្នាយ៉ាងស្របច្បាប់ហើយ។ ចំណែកពិធីមង្គលការវិញ គឺមិនទាន់បានរៀបចំទេតែព្រោះរវល់ធ្វើគេហដ្ឋានថ្មីរបស់អ្នកទាំងពីរឲរួចរាល់សិន រួចហើយនឹងធ្វើពិធីមង្គលការនិងពិធីឡើងផ្ទះថ្មីក្នុងថ្ងៃតែមួយតែម្ដង។ ក្រោយឃើញការបង្ហោះរបស់គូស្វាមីភរិយាថ្មីគូនេះមានអ្នកគាំទ្រជាច្រើនមកជូនពរឲស្រលាញ់គ្នាយូរអង្វែង ហើយមិត្តៗក្នុងសិល្បៈក៏ Comment ចូលរួមត្រេកអរផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ