ទើបតែមានកម្មវិធីជួបជុំគ្រួសារត្រកូល Rangsi Singphiphat សម្រាប់កម្មវិធីរៀបការរបស់គូរ Note Wiset ជាមួយ Patricia Good ក្រោមការរីករាយអបអរគ្រួសារទាំងសងខាង ស្របពេលវេលាដ៏ពិសេសពេញទៅដោយក្ដីសុខទាំងសាច់បង្កើតនិងសាច់ថ្លៃ
ហើយនៅពេលថ្មីៗនេះរូបភាពជួបជុំគ្រួសារដ៏សែនកក់ក្ដៅ Chompoo Araya និងស្វាមី Knot Wisarut មានទាំងកូនៗនាំគ្នាជួបជុំជាខណៈគ្រួសារធំ រួមញាត្តិមិត្តខ្សែស្រលាយគ្រប់ទិស
អាចនិយាយបានថាមើលឃើញហើយកក់ក្ដៅខ្លាំងណាស់ គ្រប់គ្នាតែងខ្លួនពណ៌ខៀវក្រហម ហើយថតរូបជាគ្រួសារ ម្នាក់ៗពេញទៅដោយស្នាមញញឹម ហើយខាងប៉ាៗកូនបីបានយករូបភាពមកផុសនៅក្នុង IG អមជាមួយឃ្លាសារថា “Merry Xmas with love” ធ្វើអោយហ្វេនៗប្រញាប់ចូលមកចុចឡាយអោយពេញទឹកពេញដីតែម្ដង
អត្ថបទដោយ : នីត្តា

























