ហ្វែនៗចង់បានអីចឹងដែល!! ស្វាមីចាត់កាដូបុណ្យណូអែល ពិសេសអោយតារាស្រី Pantipa.a ដែលឃើញហើយនាងបាត់ហត់នឿយមួយរំពេច!!

ចាប់ពីពាក់កណ្តាលខែធ្នូររហូតដល់ចុងឆ្នាំជារយ:ពេលដែលមនុស្សម្នារមានអារម្មណ៍រំភើបរីករាយមានពេលវេលារួមគ្រួសារ ជួបជុំមិត្តភក្តិ និងបើកកាដូដែលទទួលបានពីមនុស្សពិសេស ព្រោះទាំងអស់គ្នាតែងឈ្លៀតឧកាសចូលឆ្នាំថ្មីនេះដើម្បីទិញរបស់ថ្មីៗអោយសមាជិកគ្រួសារ សង្សារ មិត្តភក្តិ និងបណ្តាលអ្នករួមការងារជាមួយ។
គ្រួសាររបស់លោក gavind.ig និងអ្នកនាង Pantipa.a បានក្លាយជាគ្រួសារដែលកក់ក្តៅបំផុតក្នុងចំណោមមនុស្សក្នុងវិស័យសិល្ប:ថ្វីត្បិតពួកគេមានសមាជិកតែ ៣ នាក់ម្តាយឪពុកកូន។ ទាំងបីនាក់ជ្រើសរើសចំណាយពេលវេលា Christmas និងចូលឆ្នាំថ្មីជាមួយគ្រួសារតូចរបស់ខ្លួនតែបីនាក់តែធ្វើបានអធិកអធមមិនចាញ់នរណាឡើយ ព្រោះ Surprise ដែលតារារ៉ែបភើប្រុសបានត្រៀមទុកសម្រាប់អោយភរិយាជាទីស្រលាញ់ ។
ទទួលបានហើយតារាស្រីបាននាំយករូបភាពគ្រូសារ និងវីដេអូដែលស្វាមី Surprise ខ្លួនមកផុសចូលក្នុងអ៊ិនស្តាក្រាមអមជាមួយសារសសេរថា “ប្រាប់ខ្ញុំបានទេថានេះមិនមែនជាក្តីសុបិន្ត ឬថ្លៃទឹកដោះកូនរបស់ខ្ញុំចាប់ផ្តើមទទួលបានលទ្ធផល អរគុណច្រើនណាចាស់បងសំលាញ #គម្រោងការណ៍ប៉ុយជាអ្នកឈ្នះ!!” ។ បណ្តាលអោយមិត្តភក្តិ និងហ្វែនខ្លាប់ជាច្រើននាក់នាំគ្នាចូលមកសម្តែងក្តីរីករាយជាមួយកាដូ និងសសើរម៉ែ Pantipa.a ថាជាមនុស្សស្រីមានសំណាង 😍👏👏👏។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា