ក្នុងឧកាសបុណ្យ Christmas និងកម្មវិធីឆ្លងឆ្នាំថ្មីដែលគ្រប់គ្នាកំពុងលំហែក៏ដូចជាកំពុងមានពេលវេលាដ៏សែនរីករាយរសាយនូវកង្វល់ទាំងឡាយ តារាស្រី ladiiprang របស់ទស្សនិកជនបានធ្វើរឿងមួយបណ្តាលអោយបណ្តាញសង្គម ហើយអ្នកប្រើប្រាស់អ៊ិនធឺណែតនៅមិនស្ងប់ត្រូវនាំគ្នាស៊ែរបន្តរហូតល្បីល្បាញក្លាយជារឿងដែលប្រជាជនថៃរំជើបរំជួលជាមួយ។

កាលពីថ្ងៃទី ២៥ ខែធ្នូរដែលទើបតែកន្លងផុតទៅថ្មីៗនេះកញ្ញា ladiiprang បានទៅចូលរួមជាតារាកិត្តិយសអោយកម្មវិធី Event មួយជាមួយបទចម្រៀងពិរោះៗជាច្រើនបទ។ ហើយរឿងដែលធ្វើអោយទាំងអស់គ្នាស្រឡាំងកាំខ្លាំងនោះគឺជាសម្រស់របស់នាងដែលចែងចាំង ភ្លឺថ្លាសូម្បីមិនបានតុបតែងមុខ ឬស្លៀកសំលៀកបំពាក់ដើម្បីបន្ថែមសម្រស់ និយាយរួមមុខសុទ្ធរបស់តារាស្រីទាក់ទាញបេះដូងរបស់ហ្វែនខ្លាប់បានទូទាំងប្រទេស។

វីដេអូឡើងសមច្រៀងចម្រៀងរបស់កញ្ញា ladiiprang ទាំងមុខសុទ្ធត្រូវបានគេយកចែកចាយបន្តតាមហ្វេសប៊ុក អ៊ិនស្តាក្រាម Reel ក្នុងតិកក់ ហើយក្នុង Twitter រហូតក្លាយជាវីដេអូ Viral និងក្លាយជាប្រធានបទដែលមានគេនិយាយដល់ច្រើនជាងគេបំផុត។ ក្រោយពេលពត៌មានល្បីល្បាញតារាស្រីបានផ្តល់បទសម្ភាសន៍ថានាងមិនដែលនឹកស្មានថាគ្រប់គ្នាចូលចិត្តមុខសុទ្ធរបស់នាងដល់ថ្នាក់នេះទេ អរគុណច្រើនដែលគាំទ្រនិងតាមផ្តល់កំលាំងចិត្តអោយនាងបែបនេះ។

អត្ថបទដោយ សា


