ផ្ទុះម្តងទៀត!! ទស្សនិកជនស្រឡាំងកាំងពេលបានលឺពីតម្លៃឈុតពណ៌បៃតងរបស់ម៉ែ Chomismaterialgirl!!

ពួកយើងជឿជាក់ថាទាំងអស់គ្នាបានជ្រាប ហើយបានអានពត៌មាននិយាយអំពីភាពស្រស់ស្អាតរបស់កំពូលតារាស្រី chomismaterialgirl ក្នុងថ្ងៃមង្គលការរបស់ប្អូនថ្លៃរួចរាល់ហើយមិនថាជាពត៌មានវិជ្ជមាននាំទស្សនិកជនស្ងប់ស្ងែងពីថ្វីដៃរើសឈុតរបស់នាង និងពត៌មានអវិជ្ជមានដែលនាំគ្នាសសេររិះគន់ថាតារាស្រីស្អាតជាង តែងខ្លួនមិនទុកមុខទុកមាត់អោយកូនក្រមុំ។​
ចុងក្រោយមានពត៌មានថ្មីចេញមកធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតរញ្ជួយចិត្តខ្លាំងជាងមុខ ព្រោះវាពាក់ព័ន្ធនឹងតម្លៃការតុបតែងខ្លួនដែលនាំអោយមានពត៌មានទាំងពីរដូចរៀបរាប់ខាងលើនោះ។ ឈុតវែងស្បៃវែងគ្របខាងក្រៅ និងឈុតក្នុងវៀលបញ្ចេញសាច់ខ្ចីត្រង់ដើមទ្រូងដែលបំពាក់អោយគ្រាប់គ្រីស្តាល់ចំរុះពណ៌នាំចូលពីក្រៅប្រទេសមួយឈុតនោះមានតម្លៃប្រហែល ២២០០០០បាត (6359.39 ដុល្លា)។
ភាពអលង្ការបស់ម៉ែ chomismaterialgirl មិនមែនលំៗយកតែស្តាលយ៍អោយប្លែកភ្នែកមិនមាននរណាពាក់ដូចនោះទេ តែវាជាឈុតដែលមានតម្លៃមហាសាលសមឋាន:ជាភរិយារបស់លោកមហាសេដ្ឋី ជាតារាស្រីល្បីល្បាញលំដាប់ពិភពលោក និងជាអ្នកស្រីធំប្រចាំត្រកូល Rangsisingpipat ដោយមិនមាននរណាអាចប្រកែកឬបដិសេដបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា