ដូចទេ? នារីម្នាក់ធ្វើឲមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គមក្រោយពីរូបនាងបានបង្ហោះរូបលេងក្នុងបណ្ដាញសង្គមរបស់ខ្លួន តែមហាជនមកនិយាយថាមុខមាត់នាងដូចនឹងតារាស្រី Tangmoo Nida ណាស់ហើយក៏មានអ្នកយករូបនាងមកបង្ហោះចែកចាយតែពេញបណ្ដាញសង្គមក្នុងប្រទេសថៃនៅពេលនេះ។
ដោយរឿងដែលតារាស្រី Tangmoo Nida បានលាចាកលោកនេះហើយនោះគឺជាការពិតមិនអាចកែប្រែនោះឡើយ តែរូបនាងនៅតែជាតារាស្រីក្នុងដួងចិត្តនិងការចងចាំរបស់អ្នកគាំទ្រជាច្រើនរូប។ ថ្មីៗនេះមានលេចមុខនារីដែលមានមុខមាត់ដូចនឹងតារាស្រី Tangmoo មកបង្ហោះរូបលេងក្នុងបណ្ដាញសង្គមធ្វើឲមហាជនចង់ដឹងថានាងជាអ្នកណាឲពិតប្រាកដ។ តែនារីខាងលើសូមអះអាងថានាងមិនមែនជាតារាស្រី Tangmoo នោះឡើយហើយក៏គ្មានចេតនានាំឲមានការយល់ច្រលំផងដែរ រូបនាងគឺជាបុគ្គលិកធ្វើការនៅមន្ទីពេទ្យម្នាក់នៅតាមខេត្ដ ប៉ុន្មានថ្ងៃនេះបានបង្ហោះវីដេអូលេងក្នុង Tiktok ហើយរូបនាងក៏ភ្ញាក់ផ្អើលផងដែរពេលមានមនុស្សជាច្រើនក្នុងបណ្ដាញសង្គម Comment គ្រប់គ្នាថានាងដូចតារាស្រី Tangmoo។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ