ត្រជាក់ៗមានអ្នកកំដរ! តួឯកស្រី Bella ថតរូបទេសភាពវាលទឹកកកនៅជប៉ុនជាមួយតារាប្រុសក្មេង…

មេឃត្រជាក់ៗធ្លាក់ខ្យល់បែបនេះ បើមានអ្នកកំដរបែបអត់រងារទេ តួឯកស្រី Bella Renee ត្រូវអ្នកគាំទ្រនាំគ្នាបង្អាប់លេងហើយ ក្រោយពីឃើញរូបបង្ហោះលេងព្រិលយ៉ាងសប្បាយរីករាយជាមួយតារាប្រុសស្រករក្រោយលោក Bright Vachirawit នៅឯប្រទេសជប៉ុន។

ដោយពេលនេះតួឯកស្រី Bella Ranee បេះដូងនៅទំនេរមិនទាន់ចាប់ផ្ដើមមានចំណងស្នេហាថ្មីនោះទេ ក្រោយពីបែកគ្នាជាមួយអតីតសង្សារលោក Weir Sukollawat។ មិនត្រឹមតែនៅទំនេរនោះទេតែក៏ស្រស់ស្អាតទ្វេរឡើងនិងមានសម្រស់ក្មេងវ័យជាងមុនផងដែរ ធ្វើឲតួឯកស្រី Bella ត្រូវបានអ្នកគាំទ្រចាប់គូឲជាមួយតួឯកប្រុសដ៏ទៃទៀតជាច្រើននាក់ សូម្បីតែតារាស្រករក្រោយក៏មើលទៅសាកសមនឹងនាងផងដែរ។ ថ្មីៗនេះរូបភាពទៅកំសាន្ដនៅប្រទេសជប៉ុនរបស់ Bella កំពុងមានការចាប់អារម្មណ៍ ព្រោះមានតួឯកប្រុសលោក Bright Vachirawit ថតជាមួយថែមមើលទៅអ្នកទាំងពីរលេងកំសាន្ដសប្បយរីករាយណាស់ ធ្វើឲមានអ្នកចាប់គូឲគូនេះទៀតហើយ។ តែយ៉ាងណាក៏ដោយក៏អ្នកទាំងពីរមិនមែនទៅដើរលេងជាគូនោះទេ គឺមានក្រុមមិត្តភក្ដិដ៏ទៃទៀតទៅជាមួយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ