តារាស្រី​ Boom ធ្វើរឿងចិត្តបុណ្យទៀតហើយ បើកហាងអាហារលក់ថោកៗមិនគិតប្រាក់ចំណេញ…

ពិតជាតារាស្រីចិត្តបុណ្យក្នុងចិត្តមហាជនជាច្រើននាក់មែន តារាស្រីជើងចាស់ Boom Panadda បន្ដធ្វើសកម្មភាពសប្បុរសធម៌ជួយអ្នកមានទុក្ខលំបាកខ្វះខាតជាច្រើនរឿង  ហើយថ្មីៗនេះរូបនាងក៏សម្រេចចិត្តបើកហាងអាហារដែលលក់ម្ហូបក្នុងតំលៃធូរថ្លៃដើម្បីឲអ្នកមានប្រាក់ចំណូលតិចបានញុាំឆ្ងាញ់និងបានឆ្អែតផងដែរ។

នេះមិនមែនជាលើកទីមួយនោះឡើយដែលតារាសម្ដែងស្រីនិងជាពិធីការនីល្បីឈ្មោះ Boom Panadda បានធ្វើសកម្មភាពជួយសម្រាលបន្ទុកអ្នកខ្វះខាត រូបនាងតែងជួយផ្ដល់ជាសម្ភារះផ្សេងៗពេលគ្រោះទឹកជំនន់ ជួយកុមាររងគ្រោះដោយការរំលោភបំពាន ជួយផ្គត់ផ្គង់និងចិញ្ចឹមកុមារកំព្រាជាច្រើននាក់។ ហើយសកម្មភាពលើកនេះរបស់តារាស្រី Boom ក៏កំពុងជួយអ្នកប្រាក់ចំណូលតិចផងដែរ ដោយរូបនាងបានសម្រេចចិត្តបើកហាងអាហារមួយកន្លែងដែលធ្វើម្ហូបច្រើនមុខ ក្នុងមួយចានៗលក់តែក្នុងតំលៃ១០បាតតែប៉ុណ្ណោះ អាហារស្អាត កន្លែងញុាំមានអនាម័យ។ ដោយរូបនាងបានចំណាយប្រាក់អស់ជាច្រើនលានដើម្បីរៀបចំហាង ហើយបើកលក់នេះប្រុងយកតែរួចថ្លៃដើមប្រចាំថ្ងៃទេគឺមិនបានគិតដល់ប្រាក់ចំណេញនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ