ស្អាតហើយក្បាលខូចទៀត Aum Patchrapa តុបតែងខ្លួនយ៉ាងស្រស់ស្អាតហើយស៊ិចស៊ីដើម្បីស្វាមគមន៍ឆ្នាំថ្មីតែមានអ្នករងកម្មដោយស្នាដៃនាង! មានវីដេអូ

ចាត់​ទុក​ថា​ជា​កំពូល​តារា និង​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​ដែលទៅណាមកណាមិនអាចខ្វះគ្នាពិតមែនហើយសម្រាប់ Aum Patchrapa ជាមួយនិងបង A – Supachai ដោយក្រៅពីរឿងការងារហើយ អ្នកទាំងពីរប្រគល់ក្ដីស្រលាញ់និងការយកចិត្តទុកដាក់អោយគ្នាទៅវិញទៅមកប្រៀបបានជាបងប្អូនសាច់ញាត្តិក្នុងគ្រួសារផងដែរ

ជាក់ស្ដែងនៅពេលថ្មីៗកន្លងមកនេះបង A – Supachai ក៏បានផុសវីដេអូខណៈពេលកំពុងឆ្លងឆ្នាំសកលជាមួយ Aum Patchrapa ដោយបង្ហាញខ្លួនជាមួយឈុតវែងដៃតូចតែស៊ិចស៊ីបំផុត អមជាមួយប្រយោគថា “ជាឆ្នាំដំបូងដែលបាននៅជាមួយគ្នា ស្រលាញ់នាងណាស់ Aum Patchrapa @aum_patchrapa”

After Footer (Active) - damrei Mr1 Zone2

ជារូបភាពដ៏គួអោយស្រលាញ់ ដែលបានឃើញទំនាក់ទំនងដ៏ល្អរបស់អ្នកទាំងពីរ ប៉ុន្ដែនៅពេលមើលដល់ចុកក្រោយនៃវីដេអូស្រាប់តែគ្រប់គ្នាទប់សើចមកនបានទេ នៅពេលបង A – Supachai ត្រូវបាន Aum ញ៉ោះ ដោយយកដៃទៅចាប់កន្លែងសំខាន់ ប៉ុន្ដែខូចណាស់ប្រញាប់និយាយពាក្យសុំទោសប្រាប់ថាមិនបានតាំងចិត្តទេ មានទាំងញញឹមឌឺដាក់បងតិចៗទៀត ស្អាតហើយខូចទៀតចែអូន

អត្ថបទដោយ : នីត្តា