ម៉ែGubgib បង្ហោះរូបជួបជុំគ្នាគ្រួសារនៅសួនផ្កាដ៏ស្រស់ស្អាត ប្រាប់ពីគន្លឹះធ្វើឲមានក្ដីសុខឆ្នាំកន្លងទៅ…
ទេសភាពក៏ស្រស់ស្អាតគ្រួសារក៏មានសុភមង្គល តារាស្រីនាង Gubgib Sumonthip ស្វាគមន៍ឆ្នាំថ្មី ជាមួយរូបភាពជួបជុំគ្នាសារ នាំស្វាមីនិងកូនស្រីទាំងពីរដើរកំសាន្ដឆ្លងឆ្នាំ និងប្រាប់ពីគន្លឹះដែលធ្វើឲជីវិតនាងមានក្ដីសុខពេញមួយឆ្នាំ២០២២កន្លងទៅនិងនៅតែបន្ដធ្វើនៅឆ្នាំ២០២៣នេះ។
ដោយតារាស្រី Gubgib Sumonthip និងស្វាមីលោក Bie kpn បាននាំកូនស្រីគួរឲស្រលាញ់ទាំងពីររបស់ខ្លួនមកកំសាន្ដឆ្លងឆ្នាំថ្មី នៅសួនផ្កាដ៏ស្រស់បំព្រងជាការចាប់ផ្ដើមឆ្នាំថ្មីដ៏ល្អរបស់គ្រួសារទាំងអ្នកទាំងពីរ។ ក្រៅពីបង្ហោះរូបក្រុមគ្រួសារថ្ងៃដើរកំសាន្ដ តារាស្រីនាង Gubgib ក៏បានសារបង្ហោះសារបន្ថែមផងដែរថា ផ្ដល់ក្ដីស្រលាញ់ដល់ខ្លួនឯងនិងធ្វើល្អជាមួយមនុស្សជុំវិញខ្លួន ធ្វើល្អជាមួយខ្លួនឯងមិនចាំបាច់រង់ចាំឲគេល្អយើងមុនទេ ឆ្នាំថ្មីនេះនឹងល្អគ្រប់គ្រាន់សម្រាប់យើង។ ធ្វើឲមានអ្នកគាំទ្រជាច្រើនចុច like រូបរបស់នាងនិងក្រុមគ្រួសារ ហើយប្រាប់ថានេះជាសារដ៏ល្អសម្រាប់ប្រើក្នុងឆ្នាំថ្មីនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ