ស្រស់ស្អាតទាំងគូ! តួឯកស្រីល្បីឈ្មោះទាំងពីរដួងគឺតួឯកស្រី Aum Patcharapa និងតួឯកស្រី Taew Natapohn មកផ្ទឹមសម្រស់គ្នាថតវីដេអូលេងជាមួយគ្នា ធ្វើឲអ្នកគាំទ្រឃើញសម្រស់តួឯកស្រីទាំងពីររូបក្បែរគ្នានិងឃើញពីទំនាក់ទំនងដ៏ល្អរបស់អនាគតបងថ្លៃប្អូនថ្លៃរបស់តារាស្រីទាំងពីរដួងផងដែរ។
តារាស្រីទាំងពីររូបត្រូវបានគេហៅថាអនាគតបងថ្លៃប្អូនថ្លៃព្រោះទាំងគូកំពុងមានគូស្នេហ៍ក្នុងត្រកូលតែមួយ ដោយតួឯកស្រី Aum Patcharapa កំពុងសិក្សាមើលចិត្តគ្នាជាមួយលោក Pok Phornprapha ចំណែកតួឯកស្រី Taew Natapohn មានចំណងស្នេហាផ្អែមល្ហែមជាមួយនិងលោក Pranai Phornprapha។ អ្នកទាំងពីរមានគូស្នេហ៍ជាបុរសជោគជ័យក្នុងមុខជំនួញនិងជាបងប្អូននឹងគ្នាផងដែរ ដូចនេះហើយពេលដែលមានកម្មវិធីពិសេសៗនៅផ្ទះខាងប្រុសម្ដងៗ ក៏ឃើញវត្ដមានតួឯកស្រីទាំងពីររូបមកជួបជុំជួបមុខគ្នាក្នុងគ្រួសារជាសមាជិកផងដែរ។
Aum Patcharapa
Taew Natapohn
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ