ពិតជាកម្រ! តារាស្រី Aum Patchrapa បង្ហោះរូបភាពដ៏គួរឲ្យស្រលាញ់ជាមួយ Yaya

ប្រិយមិត្តប្រហែលជាស្គាល់តារាស្រី Aum Patchrapa និង Yaya Urassaya ហើយក៏ព្រោះថាអ្នកទាំងពីរសុទ្ធសឹងតែជាតារាស្រីដែលមានកេរ្ដិ៍ឈ្មោះល្បីលំដាប់ប្រទេសថៃ។ កាលពីថ្ងៃទី ៥ ខែ តុលា កន្លងទៅនេះ តារាស្រីរូបស្រស់ដែលសម្រស់មិនចេះចាស់ Aum Patchrapa បានបង្ហោះរូបភាពរបស់នាងជាមួយនិង Yaya ដែលមានភ្ជាប់ជាមួយនឹងពាក្យពេចន៍ថា ”ខ្ញុំពិតជារីករាយណាស់ដែលបានជួបជាមួយនឹងស្រីស្អាត Yaya”។

នៅក្នុងរូបភាពដែលតារាស្រី Aum Patchrapa បានបង្ហោះនោះ គឺបានឲ្យឃើញនូវតារាស្រីរូបស្រស់ទាំងពីរកាន់កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយ។ ក្នុងនោះផងដែរ Yaya ក៏បានបញ្ចេញមតិនៅលើរូបដែលបានបង្ហោះនោះថា ”ខ្ញុំស្រលាញ់ បង Aum ខ្លាំងណាស់”។ មិនត្រឹមតែ Yaya នោះទេដែរបានបញ្ចេញមតិ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ថាអ្នកទាំងពីរពិតជាស្រស់ស្អាត។ តារាស្រី Aum Patchrapa ក៏ធ្លាប់បានប្រាប់ថារួបនាងក៏ជាអ្នកគាំទ្រគូស្នេហ៍ Yaya និង Nadech ដែរ៕

 

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ