នេះបានចំជាកំពូលតារាមែន Aum Patchrapa អាចធ្វើបានគ្រប់យ៉ាងកុំថាឡើយតែរឿងល្អរឿងគួអោយស្រលាញ់សូម្បីតែរឿងនេះក៏មិនទុកចន្លោះដែរ! មានវីដេអូ
អាចនិយាយបានថាប្រើពេលវេលានៅជាមួយគ្រួសារ និងក្រុមមិត្តភ័ក្ដយ៉ាងពេញទំហឹងកាលពីថ្ងៃចូលឆ្នាំសកលកន្លងមកនេះ សម្រាប់តារាស្រីជួរមុខរបស់ប្រទេសថៃ Aum Patchrapa ដូច្នេះហើយទើបមានរូបភាពនិងសកម្មភាពជាច្រើនបានចែកចាយនៅលើបណ្ដាញសង្គមជាបន្ដបន្ទាប់ មកផ្ញើរហ្វេនៗបានទស្សនានិងសប្បាយរីករាយជាមួយគ្នា
ហើយក្នុងចំណោមវីដេអូទាំងអស់ដែលទទួលបានការទស្សនាច្រើនបំផុតនោះគឺជាវីដេអូដែល Aum បញ្ចេញស្នាដៃកំពូលក្នុងការសម្ដែង ប្រហើរថាមពលសម្លេង Drawn ម្ចាស់ដើម Bogey Lion ហើយមានអ្នកអង្គុយក្បែរៗគឺបង A Supachai និងមិត្តសម្លាញ់ផ្សេងទៀតកំពុងស្ដាប់នាងច្រៀង
តែអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺប្រយោគដែលបង A Supachai ប្រាប់ថា “បងខ្ទើយប្រាប់ហើយណា” ហើយ Aum ក៏និយាយបន្ដថា “បងខ្ទើយប្រាប់ហើយមែនទេ ប្រាប់មិនចេះចាំ បងខ្ទើយគាត់ក៏ប្រាប់ហើយ នៅមិនចាំទៀត”
អត្ថបទដោយ : នីត្តា
















