Matt-Songkran សង្ស័យតែគេចមិនផុតពីការចែកផ្លូវទេព្រោះបាត់រូបភាពគូរផ្អែមល្ហែមអស់រយៈពេលរាប់ខែមកហើយ! មានរូបភាព
មានដំណឹងស្នេហារអាក់រអូលដាច់ៗអស់រយៈពេលធំដែលហើយសម្រាប់តារាសម្ដែងស្រី Matt Peeranee ជាមួយហៃសូលោក Songkran Techanarong ធ្វើគ្រប់គ្នាចំលែកចិត្តនិងចាប់អារម្មណ៍ជាខ្លាំង
អ្វីដែលសំខាន់ក៏មិនសូវជាបានឃើញរូបភាពគូរឬសកម្មភាពរួមគ្នាមួយរយៈធំហើយ មានតែខាងស្រីដែលទើបចេញមកផុសបង្អួតហាងការ៉េម ព្រមទាំងមានប្រាប់រឿងក្នុងចិត្តទាក់ទងនិងមិត្តប្រុស អគុណសម្រាប់គ្រប់យ៉ាងដែលតាំងចិត្តធ្វើកន្លងមកព្រមទាំងបានលើកខាងប្រុសជាហេរ៉ូផ្នែករឹងមុំាទៀតផង
ហើយក៏ជាគូរដែលទទួលបានការសង្ស័យខ្លាំងបំផុត ព្រោះកំឡុងពេលឆ្លងឆ្នាំថ្មីនេះឃើញ Songkran ផុសរូបជប់លៀងជាមួយក្រុមមិត្តភ័ក្ដនៅឯខោវយ៉ៃ ចំណែកឯខាងស្រីផុសរូបភាពខ្លួនអមជាមួយប្រយោគរសើបថា “ឆ្នាំថ្មីមិនសុំអ្វីច្រើននោះទេ សុំអោយតែអ្នកជិតខាងច្រៀងចំរៀងត្រូវបានបទភ្លេងក៏គ្រប់គ្រាន់ហើយ” ចំណែកឯរូបភាពគូរបាត់មកអស់រយៈពេល 3 ខែហើយ រឿងនេះមានតែចាំមើលបន្ដទៀតតែប៉ុណ្ណោះ
អត្ថបទដោយ : នីត្តា
















