ពិតជាបែកមែន អតីតគូស្នេហ៍ Aum បង្ហោះសារបញ្ជាក់ពីការចែកផ្លូវគ្នាហើយពិតមែន….

រឹតតែច្បាស់ការណ៍រឿងចំណងស្នេហារបស់តួឯកស្រី Aum Patcharapa និងគូស្នេហ៍ហៃសូលោក Pok Phornprapha ពិតជាដល់ផ្លូវបំបែកចែកផ្លូវគ្នាហើយពិតមែន ដោយរឿងនេះកាន់តែច្បាស់ក្រោយឃើញការបង្ហោះប្រាប់ពីលោក Pok ក្នុងបណ្ដាញសង្គមកាលពីថ្មីៗនេះ ហើយរូបលោកក៏បាននិយាយពីរឿងពត៌មានចចាមអារ៉ាមមានជនទី៣នេះផងដែរ។

នៅដើមឆ្នាំថ្មីនេះតួឯកស្រីនាង Aum Patcharapa ស្រាប់តែផ្ទុះពត៌មានថារូបនាងបែកផ្លូវគ្នានឹងគូស្នេហ៍ហើយ ព្រោះមិនឃើញមានរូបគូឆ្លងឆ្នាំថ្មីដូចមុន។ ថែមមិត្តភក្ដិនាងក៏នាំគ្នាបង្ហោះពាក្យប្លែកៗទាក់ទាក់នឹងការចាប់ដៃ និងជនទី៣ ធ្វើឲគ្រប់គ្នាសន្និដ្ឋានថាការបែកនេះព្រោះតែខាងប្រុសមានជនទី៣និងនាំគ្នាចោទទៅលើតារាស្រីនេះតារាស្រីនោះដែលជាជនទី៣។ មិនឲពត៌មានកាន់តែវែងឆ្ងាយជាងនេះនោះទេលោក Pok Phornprapha ដែលជាអតីតសង្សាររបស់ Aum ក៏បានបង្ហោះសារក្នុងបណ្ដាញសង្គមចេញមកបកស្រាយតែម្ដង ថារូបលោកនិង Aum ពិតជាចែកផ្លូវគ្នាមែនគឺមួយរយះប្រមាណជិត៣សប្ដាហ៍ហើយ ក្រោយពីពិធីខួបកំណើតដែលបានឆ្លងជាមួយគ្នាមិនយូរប៉ុន្មាន ហើយ ហើយការសម្រេចចិត្តចែកផ្លូវគ្នាលើកនេះមិនមែនជនទី៣អ្វីនោះឡើយ រូបលោកក៏សូមទោសដែលតារាស្រីដ៏ទៃទៀតដែលត្រូវមករងពាក្យរិះគន់ព្រោះរឿងលោក។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ