អ្នកល្បីពាក់អីក៏ល្បីដែរ! Chompoo Araya ទៅដើរលេងនៅជប៉ុនពាក់មួកជិតមុខដូចអ្នកធ្វើ……តែបែរជាល្បីពេញបណ្ដាញសង្គម! មានវីដេអូ

ជាលំដាប់តារាជួរមុខនិងមានតំណែងជាតារាកំពូលហ្វេសិនប្រចាំប្រទេសសម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ថ្វីត្បិតតែមានកូនបីនាក់ទៅហើយ តែរឿងការតុបតែងខ្លួនក៏មិនដែរធ្លាក់ចុះនោះទេ

ជាក់ស្ដែងនៅពេលថ្មីៗនេះសាម៉ីខ្លួនបានបង្កើតការភ្ញាក់ផ្អើលដល់ហ្វេនៗអ្នកលេងបណ្ដាញសង្គមសារជាថ្មីម្ដងទៀត ដោយការប្រមូលសមាជិកគ្រួសារទៅដើរលេងនៅប្រទេសជប៉ុន ថែមទាំងលេងខ្លួនយ៉ាងពេញទំហឹងច្រើនឈុតច្រើនរូបបែបតែគ្មានជាន់គ្នាអីបន្ទិចទេ ជាពិសេសនៅធ្វើអោយមានការពេញចិត្តជាខ្លាំងពីសំណាងហ្វេនៗ

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយអ្នកគាំទ្ររបស់ម៉ាក់ៗប្រញាប់ចូលមកខមិនពេញទឹកពេញដីដើម្បីបង្ហាញពីយោបល់ផ្សេងៗ អ្នកខ្លះសើចអ្នកខ្លះសរសើរថាមានតែនាងទេដែលអាចធ្វើបាន សំខាន់ធ្វើបានល្អទៀត

អត្ថបទដោយ : នីត្តា