ស្ទើរតែបែកភ្នែកអស់ទៅហើយ! Noon Woranuch ពាក់អាវមួយចាក់ដៃវែងតែចង់ប្រាប់ថាភាពស៊ិចស៊ីលើសការស្មានព្រោះមានតែអាវក្រៅមួយហ្នឹងទេ! មានវីដេអូ
ធ្វើអោយបណ្ដារអ្នកគាំទ្ររបស់តារាស្រីស្អាតយ៉ាង Noon Woranuch បេះដូងលោតខុសធម្មតាអារម្មណ៍ហោះហើរព្រោះតែរូបថតរបស់សាម៉ីខ្លួនដែលបានផុសនៅលើបណ្ដាញសង្គមអាយជីឈ្មោះ @nuneworanuch
ដោយរូបភាពខាងលើគឺជារូបភាពដ៏គួអោយស្រលាញ់របស់ Noon ខណៈពេលចេញមកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធរួមជាមួយការទទួលទានអាហារសម្រន់ជាមួយក្រុមមិត្តភ័ក្ដ ដោយនៅពីខាងក្រោយមានភ្នំខៀវខ្ចីសក្ដ័សមចំពោះការសម្រាកលំហែកាយណាស់
នៅក្នុងរូបភាពមិនមែនមានតែភាពគួអោយស្រលាញ់នោះទេ ព្រោះនៅមានភាពស្រស់ស្រាយរបស់សាម៉ីខ្លួនអមជាមួយនិងឈុតដែលនាងពាក់នៅលើខ្លួន ថ្វីត្បិតតែជាអាវចាក់ដៃវែងក្រាស់ ប៉ុន្ដែនៅមានបង្អួតភាពស៊ិចស៊ីខ្លះៗដោយការបង្អួតស្បែកសបែបពណ៌ផ្កាឈូកឃើញហើយត្រជាក់ភ្នែកណាស់ បើបែបនេះមិនអោយហ្វេនៗជ្រួលជ្រើមយ៉ាងម៉េចបានទៅ
អត្ថបទដោយ : នីត្តា
















