ចប់រឿង តួឯកស្រី Matt ថាAumនិងអ្នកចាត់ការបានសូមទោសនាងហើយ ព្រមអរគុណសង្សារនិងគ្រួសារ….

កាលពីថ្មីៗបានផ្ទុះពត៌មានចំណងស្នេហាបែកបាក់របស់តួឯកស្រី Aum Patcharapa និងគូស្នេហ៍ហៃសូលោក Pok Phornprapha ធ្វើឲមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមព្រោះតែមានពត៌មានថា មានការពាក់ព័ន្ធជាមួយតួឯកស្រី Matt Peranee នាំឲមានការយល់ច្រលំថារូបនាងជាជនទី៣ ទៅស្វីតគ្នានឹងលោក Pok ធ្វើឲចំណងស្នេហាតារារៀមច្បងត្រូវបែកបាក់។

រឿងនេះតួឯកស្រី Matt Peranee បានមកបកស្រាយម្ដងរួចហើយ គឺរូបនាងពិតជាបាននៅក្នុងពិធីជប់លៀងឆ្លងឆ្នាំជាមួយលោក Pok មែនតែនៅជាក្រុមមិត្តភក្ដិមានមនុស្សជាច្រើនមកចូលរួម ហើយដែលឃើញកាន់ដៃគ្នានេះគឺព្រោះស្គាល់គ្នាយូរហើយ។​ លោក Pok ក៏ចេញមុខមកកាពារ Matt និងសុំទោសដែលធ្វើឲពាក់ព័ន្ធព្រោះតែរឿងបែកបាក់ស្នេហារបស់លោក លោក Songkran ដែលជាសង្សារនិងក្រុមគ្រួសារក៏ចេញមុខមកកាពារ Matt បង្ហាញពីចំណងស្នេហានៅតែល្អរបស់អ្នកទាំងពីរផងដែរ។ តួឯកស្រី Matt បានបង្ហោះសារអរគុណគូស្នេហ៍និងក្រុមគ្រួសារដែលផ្ដល់កម្លាំងចិត្តនិងចេញមុខកាពារនាង ហើយនាងក៏បានបន្ដទៀតដែរថា ពេលនេះបង Aum និងអ្នកចាត់ការ បានតេទូរសព្ទទៅមិត្តភក្ដិនាងមកសុំទោសរឿងទាំងអស់ដែលធ្វើឲមានការយល់ច្រលំមកដល់ Matt រួចហើយផងដែរហើយ​ Matt ក៏យល់ពីបង Aum គឺមិនមែនការថ្នក់ចិត្តអ្វីនឹងគ្នានោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ