មួយគូរនេះគេញ៉ែគ្នាតាម IG Story! Baifern-Nine មិនមែនរូបគូរមែនពិតតែផ្ញើរចិត្តនឹកអោយគ្នាតាម IG សាហាវណាស់សុទ្ធតែផ្ញើរ….! មានរូបភាព
ធ្វើអោយហ្វេនៗតាមដានមិនឈប់មែនហើយ សម្រាប់គូរស្នេហថ្មោងថ្មីរវាង Nine Naphat និង Baifern Pimchanok មួយរយៈចុងក្រោយនេះកំពុងតែសប្បាយរីករាយដើរលេងនៅក្រៅប្រទេស ទៅកន្លែងមួយជាមួយនិងគ្នាហើយក៏ជាពេលវេលាតែមួយជាមួយគ្នាដែរ មានរូបភាពថ្មីៗជាច្រើនសន្លឹកបានលេចឡើងក្នុងបណ្ដាញសង្គម រហូតដល់គ្រប់គ្នាចូលទៅបង្អាប់ថានរណាជាអ្នកថតអោយ ទៅជួបគ្នាហើយទៅដើរលេងជាមួយគ្នាតើមែនទេ…
ថ្វីត្បិតតែមិនទាន់មានរូបភាពគូរផុសចេញមក តែអ្នកគាំទ្រក៏ប្រាកដចិត្តណាស់ដែរថាទៅជាមួយគ្នា ព្រោះតែរូបភាពមួយរបស់ខាងប្រុសក្នុងទីក្រុង Edinburgh ប្រទេស ស្កុតឡេន ក្នុងដៃមានកាន់កាបូបមនុស្សស្រីដូចនិងកាបូបរបស់ Baifern ថែមទាំងជាកន្លែងតែដែលខាងស្រីផុសរូបថតហើយ Check in កន្លែងតែមួយ!
នៅពេលថ្មីនេះ (6 មករា 2023) ហ្វេនៗអ្នកគាំទ្រទាំងសងខាងស្រែកភ្លាត់មាត់ភ្លាត់ក នៅពេលដែលចូលទៅមើលក្នុង IG Story របស់កំលោះ Nine ហើយឃើញថារូបភាពការ៉េមផ្កាកូលាបបីដើម ថេកអោយ Baifern ជាមួយអ្នកចាត់ការផ្ទាល់ខ្លួន ហើយនិងអ្នកម៉ាក់ដែលចូលរួមដំណើរកំសាន្ដដែរ ហើយចំណែកខាងស្រីក៏បានផុសសារជាថ្មីម្ដងទៀត នៅក្នុង IG Story របស់ខ្លួនឯង
អត្ថបទដោយ : នីត្តា











